សុបិន្តអាក្រក់របស់ Spurs ដោយខ្សែការពារ និងអ្នកចាំទីក្នុងបរាជ័យនៅទឹកដី Atletico Madrid ៥-២

2026/03/11 05:41:40 pm        113

Tottenham Hotspur មានរដូវកាលដ៏អាក្រក់របស់ខ្លួននៅ Premier League តែនៅ Champions League ពួកគេមានស្ថិតិផ្ទុយស្រឡះ មុនឈានដល់វគ្គ ១៦ ក្រុមចុងក្រោយនេះដោយជាក្រុមបញ្ចប់នៅចំណាត់ថ្នាក់លេខ ៤ ក្នុងតារាង ៣៦ ក្រុម។

លើកនេះ ពួកគេបានជួបនឹងសុបិន្តអាក្រក់នៅទឹកដីអេស្ប៉ាញនៅពេលជួបម្ចាស់ផ្ទះ Atletico Madrid ជើងទីមួយនៅកីឡដ្ឋាន Metropolitano។

អ្នកចាំទី Antonin Kinsky ចាប់ផ្តើម ១១ នាក់លើកដំបូងជំនួសកីឡាករអាហ្សង់ទីន Guglielmo Vicario តែអ្នកចាំទីសញ្ជាតិឆេករូបនេះត្រូវបានផ្លាស់ប្តូរចេញវិញត្រឹមនាទីទី ១៧ ក្រោយកំហុសធ្ងន់ពីរលើក។

លើកទីមួយ Kinsky រអិលជើងទាត់បាល់មិនចំធ្វើឱ្យ Marcos Llorente ស៊ុតបញ្ចូលទីគ្រាប់នាំមុខដំបូងនាទីទី ៦ មុនពេលដែលខ្សែការពារ Micky van der Ven រអិលជើងដែរធ្វើឱ្យ Antoine Griezmann បន្ថែមការនាំមុខ ២-០។

មិនទាន់អស់ Antonin Kinsky ក៏រអិលជើងទាត់បាល់ខុសម្តងទៀតផ្តល់កាដូឱ្យ Julian Alvarez ស៊ុតបញ្ចូលទីស្រួលៗនាំមុខ ៣-០ ឱ្យ Atletico Madrid ត្រឹមនាទីទី ១៥ មុនពេលដែលអ្នកចាត់ការបណ្តោះអាសន្នលោក Igor Tudor សម្រេចផ្លាស់ប្តូរកីឡាករឆេករូបនេះចេញត្រឹមនាទីទី ១៧។

Robin Le Normand ក៏បានបន្ថែមគ្រាប់នាំមុខ ៤-០ សម្រាប់ក្រុមរបស់លោក Diego Simeone មុនពេលដែល Pedro Porro តបបានមួយគ្រាប់វិញសម្រាប់ Spurs។

វគ្គទីពីរម្ចាស់ផ្ទះរកបានមួយគ្រាប់ទៀតដោយ Julian Alvarez នៅនាទីទី ៥៥ ដែលជាគ្រាប់ទីពីរសម្រាប់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ មុនពេលដែល Dominic Solanke តបបានមួយគ្រាប់ចុងក្រោយឱ្យ Spurs ខណៈការប្រកួតបញ្ចប់ដោយ Atletico Madrid យកឈ្នះ ៥-២។

Spurs នឹងត្រូវធ្វើការងារធ្ងន់ជើងទីពីរក្នុងទឹកដីរបស់ខ្លួនសប្តាហ៍ក្រោយ ត្រូវការ ៣ គ្រាប់ដើម្បីតាមស្មើ៕អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm