អ្នកនាំពាក្យ៖ ការហក់ឡើងតម្លៃប្រេង អាចនឹងប៉ះពាល់ទំនិញផលិតក្នុងស្រុក តិចតួចជាងទំនិញនាំចូល

2026/03/11 06:18:33 pm        319

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងថា ការហក់ឡើងតម្លៃប្រេងឥន្ធនៈលើទីផ្សារ វានឹងអាចប៉ះពាល់ដល់ទំនិញលើទីផ្សារ ជាពិសេស ទំនិញដែលនាំចូលនឹងអាចហក់ឡើងខ្ពស់ ខណៈដែលមុខទំនិញផលិត និងវេចខ្ចប់នៅក្នុងស្រុកនឹងប៉ះពាល់ដូចគ្នា តែនៅក្នុងកម្រិតតិច តូច។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់ BTV ស្តីអំពីតម្លៃទំនិញនាំចូល និងទំនិញដែលផលិត និងវេចខ្ចប់ក្នុងស្រុក នាពេលបច្ចុប្បន្ននេះថា ជុំវិញបញ្ហាតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ដោយសារសង្គ្រាមនៅតំបន់ មជ្ឈិមបូព៌ានេះ នឹងធ្វើឱ្យថ្លៃទំនិញសព្វសារពើ នឹងឡើងថ្លៃ ជាពិសេសមុខទំនិញដែលនាំចូលសម្រាប់បម្រើទីផ្សារក្នុងស្រុក ព្រោះបញ្ហា តម្លៃដឹកជញ្ជូន និងតម្លៃធានារ៉ាប់រងការដឹកជញ្ជូនជាអន្តរជាតិនឹងកើនឡើង។

ឯកឧត្តម បន្ថែមថា ស្របពេលនេះដែរ អ្វីដែលជាភ័ព្វសំណាង, កម្ពុជាកំពុងក្លាយខ្លួនជាប្រទេសផលិតជាបណ្តើរៗ ជាក់ស្តែង បន្ទាប់ពីការផ្ទុះជម្លោះព្រំដែនកម្ពុជា-ថៃ, ប្រជាជនកម្ពុជាបានធ្វើពហិការមិនប្រើផលិតផលថៃ ក្នុងនោះចលនានៃសកម្មភាពអាជីវកម្ម ក្នុងស្រុកក៏បានកើតឡើងយ៉ាងផុលផុស ផលិតនិងកែច្នៃគ្រឿងបរិភោគ-ឧបភោគ និងចំណីអាហារផ្សេងៗ បានកើតឡើងជាបន្តបន្ទាប់ ចំពោះផលិតផលមួយចំនួន ក៏បានឆ្លើយតបទៅនិងសេចក្តីត្រូវការក្នុងស្រុកផងដែរ។ ដូច្នេះចំពោះទំនិញដែលយើងមាន ទោះបីការ ផលិតត្រូវការប្រេង ក៏ប៉ុន្តែកំណើននៃទឹកប្រាក់ ឬតម្លៃ វាមិនធំដូចទំនិញដែលនាំចូលនោះទេ។ ឯកឧត្តម លើកឡើងបន្ថែមថា នៅក្នុង រយៈពេលខ្លីនេះ យើងពុំទាន់ឃើញឥទ្ធិពលអវិជ្ជមានណាមួយកើតឡើងនោះទេ ប៉ុន្តែនៅក្នុងរយៈពេលវែង គឺអាចឆ្លុះបញ្ចាំងអំពីថ្លៃលើ ទីផ្សារ ដែលកើតឡើងដោយសារបញ្ហាប្រេងឥន្ធនៈនេះ។ (ចំពោះទំនិញទាំងអស់នេះដែលយើងមាន ថ្វីត្បិតការផលិតនៅពឹងពាក់ប្រេង ប៉ុន្តែកំណើននៃទឹកប្រាក់ឬក៏ថ្លៃ វាប្រាកដជាមិនសូវជាធំ ដូចទំនិញដែលនាំចូលទេ) ។

 លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា លើកឡើងថា ជុំវិញទំនិញដែលផលិតក្នុងស្រុក បន្ទាប់ពី ប្រជាជនកម្ពុជាធ្វើពហិការមិនប្រើផលិតផលថៃ ឃើញថា សហគ្រាសជាច្រើនបានកើតឡើងជាបន្តបន្ទាប់ ហើយនៅក្នុងរយៈពេលដ៏ខ្លី ខាងមុខនេះ យើងនឹងមានផលិតផលកាន់តែច្រើនថែមទៀត បន្ទាប់រោងចក្រថ្មីៗដាក់ឱ្យដំណើរការបន្ថែម។ តែទោះយ៉ាងណា នៅក្នុង កាលៈទេសៈនេះ ពិភពលោកកំពុងជួបប្រឈមបញ្ហាប្រេងឥន្ធនៈ ដែលនឹងធ្វើឱ្យអតិផរណាទំនិញហក់ឡើងថ្លៃ ក្នុងនោះសម្រាប់កម្ពុជា វិញ មកដល់ពេលនេះមិនទាន់មានផលប៉ះពាល់នៅឡើយ ប៉ុន្តែបើបញ្ហាសង្គ្រាមនេះនៅអូសបន្លាយ ទំនិញគ្រប់ប្រភេទនឹងហក់ឡើង ថ្លៃជាមិនខាន។(បច្ចុប្បន្ននេះយើងមិនទាន់មានផលប៉ះពាល់អីទេ ក៏ប៉ុន្តែក្នុងរយៈពេល១០ ទៅ១៥ទៅមុខ យើងនឹងមានការឡើងថ្លៃទំនិញខ្លះហើយ) ។

ឯកឧត្តម ប៉ែន សុវិជាតិ សង្កត់ធ្ងន់ថា បន្ទាប់ពីការផ្ទុះឡើងបញ្ហាប្រេងសាំងនេះ ក្រសួងពាណិជ្ជកម្មដាក់វិធានថ្មីៗបន្ទាន់ ដើម្បីរក្សា ប្រភពផ្គត់ផ្គង់សម្រាប់ការចែកចាយទីផ្សារក្នុងស្រុក និងការចេញសេចក្តីណែនាំ អនុវត្តតឹងរឹងលើស្ថានីយ៍ ឬដេប៉ូនៅទូទាំងប្រទេស មិន ឱ្យដំឡើងថ្លៃហួសហេតុ បញ្ហានេះក្រសួងតាមដានជាប្រចាំ ជាពិសេសការបើកឬបិទស្ថានីយ៍របស់ខ្លួនមិនសមស្របណាមួយ ដើម្បីទុក លក់នៅពេលប្រេងឡើងថ្លៃ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        198
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        212

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm