កម្ពុជា-ចក្រភពអង់គ្លេស ដាក់ឱ្យអនុវត្ត MoU ជាផ្លូវការ ដើម្បីលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

2026/03/11 11:44:49 am        92

បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស, ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ បានអញ្ជើញជាសហអធិបតីជាមួយ ឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត MoU ដើម្បីធានាដល់ការពង្រីកកម្លាំងពលកម្មកម្ពុជាមានជំនាញគ្រប់គ្រាន់សម្រាប់អនាគត។

ប្រភពក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១១ ខែមីនានេះ បានឱ្យដឹងថា ពិធីប្រកាសនេះធ្វើឡើងនៅក្នុងវេទិកាជំនាញ និង TVET របស់កម្ពុជា-ចក្រភពអង់គ្លេស ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការកសាងកម្លាំងពលកម្មត្រៀមខ្លួនសម្រាប់អនាគត តាមរយៈភាពជាដៃគូ”។

ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ បានលើកឡើងថា ក្នុងពេលកម្ពុជាកំពុងធ្វើទំនើបកម្មប្រព័ន្ធ TVET ជាតិ, MoU នេះពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងទាន់ពេលវេលាបំផុតសម្រាប់កម្ពុជា ជាពិសេស យុវជនដែលជាកម្លាំងពលកម្មដ៏សកម្ម និងជាមូលដ្ឋានសំខាន់សម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ក៏ដូចជាការសម្រេចបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់ ឆ្នាំ២០៥០។

ឯកឧត្ដមរដ្ឋមន្រ្តី បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា MoU នេះនឹងជួយកម្ពុជាបញ្ចូលនវានុវត្តន៍ ជំនាញឌីជីថល និងវិធីសាស្ត្របណ្តុះបណ្តាលទំនើបៗលំដាប់ពិភពលោកទៅក្នុងប្រព័ន្ធ TVETកម្ពុជា ដែលជាលទ្ធផលដ៍សំខាន់សម្រាប់គោលដៅអភិវឌ្ឍន៍ជាតិ ជាពិសេស ការបង្កើតភាពជាដៃគូរវាងស្ថាប័នកម្ពុជា-អង់គ្លេស ក្នុងការស្រាវជ្រាវលើវិស័យកំពុងលេចធ្លោ ដូចជា បញ្ញាសិប្បនិម្មិត AI ឧស្សាហកម្មយានយន្ត និងការថែទាំរថយន្តអគ្គិសនី។

ឯកឧត្តមបានប្តេជ្ញាចិត្តថា ក្រសួងនឹងប្រើប្រាស់ធនធានចាំបាច់នានា ដើម្បីអនុវត្តឱ្យសម្រេចបាននូវលទ្ធផលជាយុទ្ធសាស្ត្រនេះ ដោយ ឯកឧត្តមបញ្ជាក់ទៅកាន់ ឯកឧត្តម ឯកអគ្គរាជទូត ថា ភាគីទាំងពីរមានទស្សនវិស័យចំពោះភាពជាដៃគូដែលអាចបន្តលើសពី MoU នេះ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ។

ទន្ទឹមនេះ ឯកឧត្តម វីល្លៀម ក៏បានបង្ហាញមោទនភាពចំពោះ "ភាពជាដៃគូ" នេះ ដែលឯកឧត្តមចាត់ទុកថាជា "ជំពូកថ្មីដ៏រំភើប" នៃប្រទេសទាំងពីរ ហើយសង្ឃឹមយ៉ាងមុតមាំថា វានឹងនាំមកនូវជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់ចក្រភពអង់គ្លេស មកបញ្ចូលក្នុងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួង ដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរជាក់ស្តែង តាមរយៈ ការកសាងសមត្ថភាព និងកម្មវិធីបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម ហើយផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ប្រជាជនកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញប្រកាសសមាសភាពថ្នាក់ដឹកនាំ អ.ន.ក. ខេត្តកោះកុង
2026/03/11 01:10:28 pm        1
រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យភាគីសហជីពនិងនិយោជកពង្រឹងសាមគ្គីភាព ដើម្បីផលប្រយោជន៍រួម
2026/03/11 12:57:26 pm        1
ពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលចំពោះការគ្រប់គ្រងស្ថានការណ៍បញ្ហាតម្លៃប្រេង ដោយសារសង្គ្រាម​នៅមជ្ឈិមបូព៌ា
2026/03/11 12:53:54 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញប្រកាសសមាសភាពថ្នាក់ដឹកនាំ អ.ន.ក. ខេត្តកោះកុង

2026/03/11 01:10:28 pm
​រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យភាគីសហជីពនិងនិយោជកពង្រឹងសាមគ្គីភាព ដើម្បីផលប្រយោជន៍រួម
2026/03/11 12:57:26 pm
​ពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលចំពោះការគ្រប់គ្រងស្ថានការណ៍បញ្ហាតម្លៃប្រេង ដោយសារសង្គ្រាម​នៅមជ្ឈិមបូព៌ា
2026/03/11 12:53:54 pm
​រាជរដ្ឋាភិបាលបន្តអំពាវនាវដល់ពលរដ្ឋ និងនិស្សិតខ្មែរនៅតំបន់មជ្ឈិមបូព៌ាបន្តបន្តគោរពតាមការណែនាំរបស់ប្រទេសម្ចាស់ផ្ទះអំពីកិច្ចការពារសុវត្ថិភាពផ្ទាល់ខ្លួន
2026/03/11 12:48:26 pm
​សម្តេច ម៉ែន សំអន៖ អាណាព្យាបាល និងគ្រូបង្រៀន ត្រូវលើកទឹកចិត្តកូនៗ សិស្ស ដោយជំរុញការអាន និងការសរសេរ ដើម្បីលើកកម្ពស់ចំណេះដឹង ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ជាតិ
2026/03/11 12:45:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/09 02:12:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/09 07:02:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/09 07:36:43 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/10 10:08:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/09 08:55:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am