ការវាយប្រហារខ្លាំងបំផុតមិនទាន់មានលើអ៊ីរ៉ង់ទេ ទោះបីជាទីផ្សាររំពឹងថាសង្គ្រាមនឹងបញ្ចប់ឆាប់ៗនេះក៏ដោយ

2026/03/11 07:15:33 pm        98

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃអង្គារ ទី១០ ខែមីនា ជាមួយនឹងអ្វីដែលមន្ទីរបញ្ចកោណ និងប្រជាជនអ៊ីរ៉ង់ ចាត់ទុកថាជាការវាយប្រហារតាមអាកាសខ្លាំងក្លាបំផុតនៃសង្គ្រាម ទោះបីជាទីផ្សារពិភពលោករំពឹងថា ប្រធានាធិបតី លោក Donald Trump នឹងស្វែងរកការបញ្ចប់ជម្លោះក្នុងពេលឆាប់ៗនេះក៏ដោយ។

ដោយកើនឡើងហានិភ័យសម្រាប់សេដ្ឋកិច្ចពិភពលោក កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយថា ពួកគេនឹងរារាំងការដឹកជញ្ជូនប្រេងពីឈូងសមុទ្រ លុះត្រាតែការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បញ្ឈប់។ កងឆ្មាំបដិវត្តន៍ក៏បាននិយាយផងដែរថា ខ្លួនបានបាញ់មីស៊ីលកាលពីល្ងាចថ្ងៃអង្គារលើមូលដ្ឋាន Al Udeid ធ្វើប្រតិបត្តិការដោយសហរដ្ឋអាមេរិកនៅប្រទេសកាតា និងមូលដ្ឋាន Al Harir នៅក្នុងតំបន់ Kurdistan ប្រទេសអ៊ីរ៉ាក់។ ការបាញ់មីស៊ីលទាំងនោះ ត្រូវបានបន្តដោយការវាយប្រហារដោយយានដ្រូនដែលកំណត់គោលដៅលើការប្រមូលផ្តុំកងទ័ពអាមេរិកនៅមូលដ្ឋានទ័ពអាកាស Al Dhafra ក្នុងប្រទេសអារ៉ាប់រួម និងមូលដ្ឋានកងទ័ពជើងទឹក Juffair ក្នុងប្រទេសបារ៉ែន។

នៅព្រឹកថ្ងៃពុធនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា ការវាយប្រហារជុំមួយទៀតត្រូវបានបាញ់ទៅលើទីតាំងយោធាអាមេរិកនៅប្រទេសបារ៉ែន។ មីស៊ីលអ៊ីរ៉ង់ជាបន្តបនញទាប់ ក៏ត្រូវបានបាញ់ចូលទៅភាគកណ្តាលប្រទេសអ៊ីស្រាអែល នៅព្រឹកថ្ងៃពុធនេះដែរ។ សំឡេងផ្ទុះពីប្រព័ន្ធការពារដែនអាកាសដែលស្ទាក់ចាប់គ្រប់រ៉ូក្កែតត្រូវបានលាន់ឮនៅមុនពេលថ្ងៃរះ ខណៈស៊ីរ៉ែនវាយប្រហារតាមអាកាសបានបន្លឺឡើង ហើយពលរដ្ឋអ៊ីស្រាអែលបានប្រញាប់ប្រញាល់ទៅកាន់ទីតាំង និងទីជម្រកសុវត្ថិភាព។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm