គណៈប្រតិភូរដ្ឋសភានៃប្រទេសហុងគ្រី អញ្ជើញបំពេញទស្សនកិច្ចនៅព្រះបរមរាជវាំង និង​សារ​មន្ទីរជាតិ ដើម្បីស្វែងយល់ពីមរតកវប្បធម៌ដ៏ឧត្តុង្គឧត្តមរបស់កម្ពុជា

2026/03/11 09:49:07 pm        179

គណៈប្រតិភូរដ្ឋសភាប្រទេសហុងគ្រី ដឹកនាំដោយ ឯកឧត្តម György Such អគ្គ​លេខា​ធិការ​រដ្ឋ​សភា​ប្រទេស​ហុងគ្រី និងលោកជំទាវ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញ​ធ្វើ​ទស្សន​កិច្ច​នៅ​ព្រះបរមរាជវាំង និងសារមន្ទីរជាតិ ក្នុងរាជធានីភ្នំពេញ។

នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈ​ប្រតិភូ​បាន​សម្តែង​នូវ​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​សម្រស់​ដ៏​ត្រកាល​នៃស្ថាបត្យកម្មខ្មែរ ដែលមាននៅលើសំណង់នៃព្រះបរមរាជវាំង ប្រកប​ដោយ​ក្បូរ​ក្បាច់​រចនា​ដ៏​វិសេសវិសាល ដែលជាតំណាងឱ្យភាពរុងរឿងនៃរជ្ជកាលព្រះមហាក្សត្រខ្មែរ។ បន្ទាប់​មក​នៅសារមន្ទីរជាតិ គណៈប្រតិភូបានទស្សនា និងស្វែង​យល់​យ៉ាង​លម្អិត​នូវ​បុរាណ​វត្ថុ​ដ៏​មាន​តម្លៃ ​និងបដិមាសិល្បៈគ្រប់សម័យកាល ដែលជាភស្តុតាងសបញ្ជាក់ពីអរិយធម៌ដ៏យូរលង់ និង​ចំណេះ​ដឹង​ផ្នែកសិល្បៈដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ។

 

ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាការផ្លាស់ប្តូរបទពិសោធន៍ក្នុងក្របខណ្ឌរដ្ឋបាលសភានោះទេ ប៉ុន្តែ​ថែមទាំងជាសកម្មភាពដ៏សំខាន់ក្នុងការ លើកកម្ពស់វិស័យទេសចរណ៍វប្បធម៌ និង​ការ​ពង្រឹង​ចំណង​មិត្ត​ភាពរវាងប្រជាជាតិទាំងពីរ តាមរយៈ​ការ​យល់​ដឹង​ពី​តម្លៃ​មរតក​បេតិកភណ្ឌ​ដែល​ជា​អត្ត​សញ្ញាណ​ជាតិ​កម្ពុជា។

 

វត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់នៅតាមរមណីយដ្ឋានប្រវត្តិសាស្ត្រនានា ក៏បានបង្ហាញ​ឱ្យ​ឃើញ​ពី​សុខសន្តិភាព និងការបើកចំហរបស់កម្ពុជា ក្នុងការស្វាគមន៍ភ្ញៀវអន្តរជាតិមកទស្សនា មក​សិក្សារៀនសូត្រពីវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។

 

សូមជម្រាបជូនថា ឯកឧត្តមអគ្គលេខាធិការរដ្ឋសភាប្រទេសហុងគ្រី កំពុង​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​ស្អិត​រមួត​បន្ថែមទៀត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm