ភាគីជម្លោះក្នុងសង្គ្រាមមជ្ឈិមបូព៌ា បន្តវាយប្រហារដាក់គ្នា ខណៈអ៊ីរ៉ង់ ព្រមានប្រឆាំងការតវ៉ាក្នុងប្រទេស

2026/03/11 10:13:58 pm        101

សហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ នៅតែបន្តការវាយប្រហារតាមអាកាសដាក់គ្នាទៅវិញទៅមកនៅទូទាំងតំបន់មជ្ឈិមបូព៌ា នៅថ្ងៃពុធ (១១ មីនា) នេះដែលជាថ្ងៃទី១២ទៅហើយនៃសង្រ្គាម ខណៈរដ្ឋាភិបាលទីក្រុងតេអេរ៉ង់ ដែលកំពុងស្ថិតក្នុងស្ថានភាពឡោមព័ទ្ធ បានព្រមានថា កងកម្លាំងសន្តិសុខរដ្ឋរបស់ខ្លួន បានត្រៀមលក្ខណៈរួចរាល់ដោយ «ម្រាមដៃជាប់កៃកាំភ្លើង» ដើម្បីប្រឈមមុខនឹងបាតុកម្មឡើងវិញណាមួយដែលប្រឆាំងរដ្ឋាភិបាល។

បន្ទាប់ពីការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរបំផុតក្នុងតំបន់កាលពីថ្ងៃអង្គារកន្លងទៅ ភាគីជម្លោះបានបន្តការវាយប្រហារលើគោលដៅសត្រូវរៀងៗខ្លួននៅក្នុងអ៊ីស្រាអែល លីបង់ និងតំបន់ឈូងសមុទ្រ នៅព្រឹកព្រលឹមថ្ងៃពុធនេះ ខណៈសង្គ្រាម ដែលបានអង្រួនទីផ្សារសកល និងគំរាមកំហែងបង្កជាវិបត្តិថាមពលដ៏អាក្រក់ បានអូសបន្លាយជិតដល់ពីរសប្ដាហ៍ហើយ។

នៅព្រឹកព្រលឹមថ្ងៃពុធនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ រាយការណ៍ថា ការវាយប្រហារមួយជុំទៀតត្រូវបានធ្វើឡើងលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន។ ចាប់ពីយប់ថ្ងៃអង្គាររហូតដល់ព្រឹកថ្ងៃពុធ ជនជាតិអ៊ីស្រាអែល រាប់លាននាក់ត្រូវបង្ខំចិត្តរត់ចូលក្នុងជម្រកគ្រាប់បែកជាបន្តបន្ទាប់ បន្ទាប់ពីកងទ័ពបានព្រមានថា អ៊ីរ៉ង់បានបាញ់មីស៊ីលសំដៅទៅរកអ៊ីស្រាអែល ដែលជាសញ្ញាបង្ហាញថា ទីក្រុងតេអេរ៉ង់នៅតែរក្សាសមត្ថភាពក្នុងការវាយប្រហារអ៊ីស្រាអែល បន្ទាប់ពីមានអរិភាពអស់រយៈពេលជិតពីរសប្តាហ៍មកនេះ។ ចំណែកអាមេរិក និងអ៊ីស្រាអែលវិញ ក៏នៅតែបន្តវាយប្រហារសន្ធាប់លើអ៊ីរ៉ង់ យ៉ាងខ្លាំងក្លាបំផុត។

ណៅក្នុងប្រទេសអ៊ីរ៉ង់ អាជ្ញាធរកំពុងតែបារម្ភពីការងើបឡើងវិញនៃបាតុកម្មប្រឆាំងរដ្ឋាភិបាល ដោយប្រមុខនគរបាលអ៊ីរ៉ង់ លោក Ahmadreza Radan បានព្រមានថា «នរណាក៏ដោយដែលចេញដើរតវ៉ាតាមដងផ្លូវតាមការស្នើសុំរបស់សត្រូវ នឹងត្រូវប្រឈមមុខជាមួយកងកម្លាំងរដ្ឋ ក្នុងនាមជាសត្រូវ មិនមែនជាអ្នកតវ៉ានោះទេ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        179
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        166
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm