UN៖ កង្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរបានរុញឱ្យគុយបា ធ្លាក់ចូលទៅក្នុងវិបត្តិមនុស្សធម៌

2026/03/11 10:29:09 pm        197

កាលពីថ្ងៃអង្គារ (១០ មីនា) អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយថា កង្វះខាតប្រេងឥន្ធនៈនៅក្នុងប្រទេសគុយបា បានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់ ខណៈដែលប្រព័ន្ធសុខាភិបាលរបស់ប្រទេសកោះមួយនេះ កំពុងឈានទៅដល់ចំណុចដ៏គ្រោះថ្នាក់បំផុត។

លោក Stephane Dujarric អ្នកនាំពាក្យជាន់ខ្ពស់របស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា៖ «UN នៅតែបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពដែលកំពុងធ្លាក់ចុះដុនដាប បណ្ដាលមកពីអសមត្ថភាពក្នុងការនាំចូលប្រេងឥន្ធនៈ។ បញ្ហានេះបានបង្កឱ្យមានវិបត្តិថាមពល និងវិបត្តិមនុស្សធម៌»។ នៅក្នុងសន្និសីទសារព័ត៌មាន លោក Dujarric បានបន្តថា ស្ថាប័នពិភពលោកមួយនេះកំពុងធ្វើការជាមួយប្រទេសជាសមាជិក រួមទាំងសហរដ្ឋអាមេរិកផងដែរ ដើម្បីឱ្យជំនួយអាចត្រូវបានដឹកជញ្ជូនទៅដល់ដោយគ្មានការរារាំង។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានឱ្យដឹងថា មន្ទីរពេទ្យនានាកំពុងប្រឈមការដាច់ចរន្តអគ្គិសនីញឹកញាប់ កង្វះខាតថ្នាំពេទ្យចាំបាច់ អសមត្ថភាពក្នុងការដំណើរការឧបករណ៍សំខាន់ៗ ក៏ដូចជាការរំខានធំៗផ្សេងទៀត។ OCHA បានបញ្ជាក់ថា ប្រជាជនជិត ១លាននាក់ កំពុងពឹងផ្អែកលើសេវាកម្មនានាដែលរងការរំខានយ៉ាងខ្លាំងពីវិបត្តិថាមពលនេះ។

រដ្ឋបាលសហរដ្ឋអាមេរិក បានប្រកាសកាលពីខែមុនថា ខ្លួនអនុញ្ញាតឱ្យនាំចូលប្រេងមួយចំនួនទៅកាន់ប្រទេសគុយបា ប៉ុន្តែប្រេងទាំងនោះអាចត្រូវបានលក់ទៅឱ្យតែវិស័យឯកជនប៉ុណ្ណោះ មិនមែនសម្រាប់រដ្ឋាភិបាលឡើយ។ កន្លងមក ទីក្រុងវ៉ាស៊ីនតោន បានហាមឃាត់ការដឹកជញ្ជូនប្រេងពីវ៉េណេស៊ុយអេឡា មិនឱ្យឆ្ពោះទៅកាន់គុយបាឡើយ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm