ឯកឧត្តម ហ៊ុន ម៉ានី៖ ខ្មែរមួយចំនួនសម្ដីខ្លាំងដាក់តែរដ្ឋាភិបាលខ្លួន តែមួយបរទេសវិញឱនជ្រុល

2022/03/26 05:18:20 pm        618

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងថា មានខ្មែរមួយចំនួនបានតែសម្ដីខ្លាំងលើរាជរដ្ឋាភិបាលខ្លួនឯង និងនិយាយថាយ៉ាងនេះ យ៉ាងនោះ ប៉ុន្តែជាមួយបរទេសវិញ គឺឱនដាក់គេជ្រុល ។

ក្នុងឱកាសអញ្ជើញជា​អធិបតី​បិទសន្និបាត​បូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅ​ការងារឆ្នាំ២០២២ ​របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃ ​ស.ស.យ.ក នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា​ នៅលើឆាកអន្តរជាតិ ​ពេលយើងតំណាងខ្មែរ ទៅនិយាយជាមួយបរទេសទាំងទ្វេរភាគី ឬពហុភាគី គេមិនខ្វល់យើងធ្វើអ្វីនៅក្នុងប្រទេសនោះទេ គេគៀបយើងតែសមត្ថភាពមួយគត់ ។

ឯកឧត្តម បានបន្តថា ពេលខ្លះមានខ្មែរមួយចំនួន ដោយសារចង់ឲ្យគេជួយពេក ហើយខ្លាច​គេ​មិនជួយ​ ទាល់តែដើរតួនាទីឱនបន្តិច ឬពេលខ្លះឱនជ្រុល តែមកដល់ខ្មែរវិញធ្វើខ្លាំងណាស់ ជា​មួយរាជរដ្ឋាភិបាល ខ្លាំងណាស់ជាមួយខ្មែរគ្នាឯង ប៉ុន្តែជាមួយបរទេសអត់ហ៊ានមួយគេ ។

ឯកឧត្តម ហ៊ុន ម៉ានី បន្ថែមថា ចំណុចដែលត្រូវចងចាំមិនភ្លេច ទី១. នៅលើឆាកអន្តរជាតិ គឺ​ទទួលភាពគោរពដោយស្មើមុខស្មើមាត់ ទី២. អាចការពារថែរក្សា និងអាចទាញផល​ប្រយោជន៍​ដើម្បី​ប្រទេសជាតិបាន​ ហើយចង់ឲ្យបរទេសឲ្យតម្លៃខ្មែរ ​ភាពជាតំណាង ​ក្នុងនាម​ជាប្រទេសអធិបតេយ្យ និងឯករាជ្យ ​មានតែសមត្ថភាពមួយគត់​ទៅនិយាយជាមួយគេ ។

ប្រធាន ស.ស.យ.ក បាន​សង្កត់ធ្ងន់ថា ​យើងត្រូវមានភាពច្បាស់លាស់​ ត្រូវ​ស្គាល់​ខ្លួនឯង ​ថា​មក​ពីណា​ ស្ថិតនៅទីណា ​ចំណុចខ្លាំងនៅទីណា ​ចំណុចដែលប្រឈម ​និងត្រូវកែនៅចំណុចណា តែទោះ​យ៉ាងណាក៏ដោយ​ មិនឱនក្បាលមុខគេ ត្រូវខិតខំប្រឹងប្រែងពុះពារទៅមុខ​ ដើម្បីដឹកនាំ ទទួល​ខុសត្រូវចំពោះជោគវាសនាប្រទេសជាតិ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm