ប្រភពយោធាអ៊ីស្រាអែលបានប្រាប់សារព័ត៌មាន TASSថា មនុស្ស ១២ នាក់ ត្រូវបានសម្លាប់ និង ជិត ២០០នាក់ បានរងរបួស នៅក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ ដោយសារតែការវាយប្រហារដោយមីស៊ីល។
ប្រភពនោះ បាននិយាយថា៖«ដោយសារការវាយប្រហារដោយមីស៊ីល មនុស្ស ១២នាក់ ត្រូវបានសម្លាប់ និងប្រហែល ២០០នាក់ បានរងរបួស ក្នុងនោះមាន ៧នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ»។

យោងតាមលោក ប្រហែល ៥០% នៃមីស៊ីលអ៊ីរ៉ង់ដែលបាញ់ទៅលើអ៊ីស្រាអែលមានក្បាលគ្រាប់បែកចង្កោម» ដែលប្រភពបានកត់សម្គាល់ថា «បានបែកជាគ្រាប់បែកតូចៗនៅលើអាកាស» និង «អាចវាយប្រហារដល់ដល់គោលដៅប្រហែល១០ គីឡូម៉ែត្រ»។ ប្រភពដដែលបានបន្ថែមថា៖«ទោះបីជាពួកវាមានសារធាតុផ្ទុះតិចជាងមីស៊ីលស្តង់ដាក៏ដោយ ការវាយប្រហារ នៅតែអាចបណ្តាលឲ្យស្លាប់ដែរ» ដោយសង្កត់ធ្ងន់ថា «ការការពារ និងការអនុវត្តតាមការណែនាំ គឺមានសារៈសំខាន់ណាស់»។
លោកបានកត់សម្គាល់ថា៖«មានការវាយប្រហារដោយមីស៊ីលជាប្រចាំលើទឹកដីអ៊ីស្រាអែលពីអ៊ីរ៉ង់ជាបន្តបន្ទាប់» ប៉ុន្តែអ៊ីស្រាអែល «កំពុងជួបប្រទះការលំបាកក្នុងការសម្របសម្រួលការវាយប្រហារពីភាគីអ៊ីរ៉ង់»។ ប្រភពបានបន្ថែមថា៖«ភាគច្រើននៃមីស៊ីលទាំងនោះ បានកំណត់គោលដៅទៅលើតំបន់ដែលមាន ប្រជាជនរស់នៅច្រើន និងគោលដៅយោធា»៕
