ណា​តូ​និយាយ​ថា ​ការប្រើប្រាស់​អាវុធ​គីមី ឬ​នុយក្លេអ៊ែរ​នឹង​ផ្លាស់ប្ដូរ​ធម្មជាតិ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន

2022/03/26 05:39:16 pm        1.4 K

​NATO៖ អគ្គលេខាធិការ​អង្គការណា​តូ​លោក Jens Stoltenberg បាន​និយាយ​ថា ការប្រើប្រាស់​អាវុធ​គីមី ឬ​អាវុធ​នុយក្លេអ៊ែរនឹង​ផ្លាស់ប្ដូរ​ទាំងស្រុង​នូវ​ធម្មជាតិ​នៃ​ជម្លោះ ​ដែលកំពុង​បន្ត​នៅ​ក្នុង​ប្រទេសអ៊ុយ​ក្រែ​ន​។​

លោក Stoltenberg និយាយ​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទី​សមយុទ្ធ Cold Response ដែលបានគ្រោង​ទុកជា​យូរ​មកហើយ​នៅក្នុង​ប្រទេស​ន័​រ​វែ​ស​ថា អង្គការណា​តូ​នឹង​មិនអាច​ទទួលយក​បានជាដាច់ខាត ហើយ​វា​ជាការ​បំពាន​លើ​ច្បាប់​អន្តរជាតិ។ ​លោក​បាន​និយាយថា សមយុទ្ធ​នេះ​ត្រូវបាន​គ្រោង​ទុកជា​យូរ​មកហើយ ប៉ុន្តែ​វា​កាន់​តែមាន​សារៈ​សំខាន់​បន្ទាប់ពី​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ព្រោះ​វា​បង្ហាញ​ពី​តម្រូវការសម្រាប់​សម្ព័ន្ធមិត្ត​ក្នុងការ​ឈ​ររួមគ្នា​។ ខណៈ​អង្គការណា​តូ​មាន​តម្លាភាព និង​អាច​ព្យាករណ៍​បានអំពី​សមយុទ្ធ​យោធារបស់ខ្លួនលោក Stoltenberg បាន​និយាយថា រុស្ស៊ី​មិនដែល​ធ្វើតាម​ការប្តេជ្ញាចិត្ត​រប​ស់​ខ្លួន​នៅក្នុងឯកសារ​ទីក្រុង​វី​យែ​ន ដើម្បី​ឱ្យមាន​តម្លាភាព​លើ​សមយុទ្ធ​យោធា​នោះទេ​។​

សមយុទ្ធ​ដែល​ធ្វើឡើង​នៅ​ភាគ​អាគ្នេយ៍ ភាគ​កណ្តាល និង​ភាគ​ខាងជើង​ប្រទេស​ន័​រ​វែ​ស រួមមានទាហាន​ប្រមាណ ៣០,០០០នាក់​មកពី ២៧ប្រទេស​។​ ​សមាជិក​មិនមែន​អង្គការណា​តូ​មាន​ហ្វាំ​ង​ឡង់ និង​ស៊ុយអែតកំពុង​ចូលរួម​ក្នុង​សមយុទ្ធ​នេះដែល​បានចាប់ផ្តើម​ពីថ្ងៃ​ទី១៤ ខែមីនា និង​បញ្ចប់​ថ្ងៃទី១ ខែមេសា​។ ​សមយុទ្ធ Cold Response លើកទីមួយ​ត្រូវបាន​ធ្វើឡើង​ក្នុង​ឆ្នាំ២០០៦ ហើយ​វា​ត្រូវបាន​ធ្វើឡើងរៀងរាល់​ពីរឆ្នាំ​ម្តង​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm