តំណាងអចិន្ត្រៃយ៍អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeid Iravani បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិក និងកងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល កំពុងវាយប្រហារគោលដៅជនស៊ីវិលដោយចេតនា នៅក្នុងប្រទេសអ៊ីរ៉ង់ក្នុងអំឡុងពេលប្រតិបត្តិការប្រយុទ្ធ ដែលបង្ហាញពីការមិនគោរពច្បាប់អន្តរជាតិ។

អ្នកការទូតរូបនេះ បានកត់សកម្គាល់ថា៖«ក្នុងអំឡុងពេលនេះ សហរដ្ឋអាមេរិក និងរបបអ៊ីស្រាអែល បន្តការវាយប្រហារទ្រង់ទ្រាយធំរបស់ពួកគេប្រឆាំងនឹងអ៊ីរ៉ង់ និងប្រជាជនអ៊ីរ៉ង់ដោយមិនឈប់ឈរ ទាំងយប់ទាំងថ្ងៃ។ ពួកគេកំពុងកំណត់គោលដៅជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល នៅទូទាំងប្រទេសរបស់ខ្ញុំ ដោយចេតនា និងតាមអំពើចិត្ត។
លោក Amir Saeid Iravani សង្កត់ធ្ងន់ថា៖ «ពួកគេមិនបង្ហាញការគោរពច្បាប់អន្តរជាតិ និងគ្មានការអត់ធ្មត់ ក្នុងការប្រព្រឹត្តបទឧក្រិដ្ឋទាំងនេះទេ។ តំបន់លំនៅឋាន ដែលមានប្រជាជនរស់នៅច្រើន និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលសំខាន់ៗ ត្រូវបានកំណត់គោលដៅដោយចេតនា»៕
