នៅថ្ងៃពុធ (ទី១១ ខែមីនា ឆ្នាំ២០២៦) នេះ យោធាអ៊ីរ៉ង់បានប្ដេជ្ញាថា នឹងវាយប្រហារប្រឆាំងនឹងគោលដៅសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅក្នុងតំបន់ ក្នុងនោះរួមមានទាំងធនាគារផងដែរ បន្ទាប់ពីការវាយប្រហារពេញមួយយប់ ត្រូវបានគេរាយការណ៍ថា បានត្រូវចំធនាគារមួយរបស់អ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយទូរទស្សន៍រដ្ឋ មេបញ្ជាការប្រតិបត្តិការកណ្តាលរបស់យោធា លោក Khatam Al-Anbiya បានលើកឡើងថា៖ «សត្រូវបានផ្ដល់ឲ្យយើងនូវសេរីភាព ក្នុងការកំណត់គោលដៅលើមជ្ឈមណ្ឌលសេដ្ឋកិច្ច និងធនាគារដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល»។

ជាមួយគ្នានេះ មានការជំរុញឲ្យប្រជាជននៅទូទាំងតំបន់កុំចូលទៅជិតធនាគារ ក្នុងចម្ងាយ ១គីឡូម៉ែត្រ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា ការវាយប្រហារពេញមួយយប់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានត្រូវចំធនាគារមួយកន្លែង នៅក្នុងទីក្រុងតេអេរ៉ង់ ដោយបានបណ្ដាឡឲ្យបុគ្គលិកមួយចំនួនស្លាប់៕


