នាវាដឹកទំនិញដែលត្រូវបានរារាំងនៅក្នុងឈូងសមុទ្រពែក្ស បានចាប់ផ្តើមឆ្លងកាត់ច្រកសមុទ្រ Hormuz និងចតនៅឈូងសមុទ្រអូម៉ង់។ នេះបើយោងតាមទិន្នន័យពីសេវាកម្មតាមដាននាវាតាមអ៊ីនធឺណិត ដែលបានវិភាគដោយអ្នកឆ្លើយឆ្លងព័ត៌មាន TASS។

ទិន្នន័យទាំងនេះ បង្ហាញថា ក្នុងរយៈពេលចាប់ពីម៉ោង១២:00 ព្រឹកដល់ម៉ោង៨:00 យប់ ម៉ោងនៅទីក្រុងមូស្គូ (ម៉ោង៩:០០ ព្រឹកដល់ម៉ោង ៥:00 ល្ងាច ម៉ោងសកល) យ៉ាងហោចណាស់មាននាវាដឹកប្រេង និងនាវាដឹកទំនិញធុនធ្ងន់ចំនួន បីគ្រឿង ដែលលើកទង់ជាតិកោះ Marshall ចិន និងម៉ាដាហ្គាស្ការ បានឆ្លងកាត់ច្រកសមុទ្រ Hormuz ទៅកាន់ឈូងសមុទ្រអូម៉ង់។ ពុំមាននាវាណាមួយ ត្រូវបានឃើញថា កំពុងធ្វើដំណើរ ក្នុងទិសដៅផ្ទុយនោះទេ។
នាវាដឹកទំនិញប្រហែល ១០០គ្រឿង ត្រូវបានចតនៅជិតកំពង់ផែ Sohar នៃប្រទេសអូម៉ង់៕
