មន្ត្រីជាន់ខ្ពស់៖ អ៊ីស្រាអែលជឿថា មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ រងរបួសស្រាល អំឡុងការវាយប្រហារ

2026/03/12 12:51:02 am        79

ការវាយតម្លៃផ្នែកចារកម្មរបស់អ៊ីស្រាអែល គឺថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានរងរបួសស្រាល អំឡុងការវាយប្រហារផ្លូវអាកាសរួមគ្នា រវាងអ៊ីស្រាអែល-អាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ ហើយនោះហើយជាមូលហេតុដែលលោកមិនត្រូវបានគេឃើញជាសាធារណៈ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់ ដែលបាននិយាយប្រាប់សារព័ត៌មាន Reuters។

កងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានជំរុញឲ្យជ្រើសរើសលោក Mojtaba Khamenei ជាមេដឹកនាំកំពូលថ្មី ដោយមើលឃើញថា រូបលោកគឺជាជំនាន់ងាយនឹងស្ដាប់បង្គាប់ជាងឪពុករបស់លោក ដែលនឹងគាំទ្រគោលនយោបាយរឹងត្អឹងរបស់ពួកគេ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយកាលពីសប្តាហ៍មុនថា មេដឹកនាំណាមួយដែលត្រូវបានតែងតាំងដោយថ្នាក់ដឹកនាំអ៊ីរ៉ង់បច្ចុប្បន្ន នឹង «ក្លាយជាគោលដៅជាក់ស្ដែង សម្រាប់ការលុបបំបាត់»។

នៅព្រឹកថ្ងៃពុធ កូនប្រុសរបស់ប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយថា លោក Khamenei «មានសុវត្ថិភាព និងមានសុខភាពល្អធម្មតា» ទោះបីជាលេចឡើងនូវរបាយការណ៍អំពីការរងរបួស ក្នុងអំឡុងសង្គ្រាមជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកក៏ដោយ។

លោក Yousef Pezeshkian ដែលមានតួនាទីជាទីប្រឹក្សារដ្ឋាភិបាលផងដែរនោះ បានឲ្យដឹងនៅក្នុងសារមួយនៅលើ Telegram របស់លោកថា៖ «ខ្ញុំបានឮដំណឹងថា លោក Mojtaba Khamenei បានរងរបួស។ ខ្ញុំបានសួរមិត្តភក្តិមួយចំនួនដែលមានទំនាក់ទំនង។ ពួកគេបានប្រាប់ខ្ញុំថា អរគុណព្រះជាម្ចាស់ លោកមានសុវត្ថិភាព និងមានសុខភាពល្អធម្មតា»៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        22
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        44
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm