ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានចាប់ផ្តើម នៅថ្ងៃទី ២៨ ខែកុម្ភៈ ប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់ បានបាញ់ទម្លាក់យានដ្រូនសត្រូវចំនួន ១០៤ គ្រឿង។ នេះបើយោងតាមសេវាសារព័ត៌មានរបស់កងកម្លាំងយោធាជាន់ខ្ពស់របស់អ៊ីរ៉ង់ គឺកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC)។

អ្នកផ្សាយទូរទស្សន៍ និងវិទ្យុដែលគ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់ បានដកស្រង់សម្តីរបស់ IRGC ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រហូតមកទល់ពេលនេះ ប្រព័ន្ធការពារដែនអាកាសជាតិ បានបាញ់ ដ្រូនចំនួន ១០៤គ្រឿង ដែលមានប្រភេទផ្សេងៗគ្នា៖ Hermes, Heron, Orbiter និង MQ-9 [Reaper]។ លើសពីនេះទៅទៀត ដ្រូនHermes ទំនើបមួយគ្រឿង ត្រូវបានស្ទាក់ចាប់បានក្នុងស្ថានភាពដើម និងប្រគល់ទៅឲ្យអ្នកឯកទេស និងវិស្វករនៃឧស្សាហកម្មអាកាសចរណ៍»។
សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា៖««គួរកត់សម្គាល់ថា ៩៥% នៃយានដ្រូនដែលត្រូវបានបាញ់ទម្លាក់ កំពុងផ្ទុកអាវុធប្រភេទផ្សេងៗគ្នា ហើយត្រូវបានបំផ្លាញដោយបណ្តាញការពារដែនអាកាសទំនើបរបស់ប្រទេសនេះ មុនពេលទៅដល់គោលដៅរបស់ពួកវា»៕
