លោក Denis Pushilin គឺជាអភិបាលតំបន់ Donetsk របស់អ៊ុយក្រែនដែលត្រូវបានលើកបន្តុបដោយរុស្ស៊ីនិយាយប្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អំឡុងជំនួបបង្ហាញលើកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃអង្គារថា អ៊ុយក្រែន គ្រប់គ្រងតំបន់មួយនេះ ប្រហែល ១៥-១៧ភាគរយប៉ុណ្ណោះ ។
រុស្ស៊ីបានប្រកាសកម្មសិទ្ធិតំបន់ Donetsk ទាំងមូលថា ជាផ្នែកមួយរបស់រុស្ស៊ី ហើយតំបន់មួយនេះ ត្រូវបានការពារដោយឆ័ត្រនុយក្លេអ៊ែររុស្ស៊ី ។
ក្រុមអាជ្ញាធរមូលដ្ឋានបាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា មនុស្សយ៉ាងហោចណាស់៤នាក់បានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី លើទីក្រុង Sloviansk របស់អ៊ុយក្រែន ។
អ៊ុយក្រែននិយាយថា ពួកគេមិនទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើតំបន់ Donetsk នោះទេ ហើយនិងតំបន់ផ្សេងទៀតដែលត្រូវបានគ្រប់គ្រងទាំងស្រុង ឬដោយអន្លើរដោយរុស្ស៊ី ។
លោក Putinនិយាយថា កាលពីរយៈពេល ៦ខែមុន ពួកយើងជឿថា អាជ្ញាធរក្រុងគីវ គ្រប់គ្រងតំបន់ Donetsk ប្រហែល ២៥ភាគរយ តែឥឡូវមានឃើញអត់ថាតើពួកគេគ្រប់គ្រងបានប៉ុនា្មនភាគរយនោះ ៕