ប្រជាកសិករធ្វើស្រែនៅទីក្រុងភាគខាងជើង Jammu ប្រទេសឥណ្ឌា ប្រឈមនឹងភាពមិនច្បាស់លាស់ ស្របពេលដែលការនាំចេញស្រូវ បានផ្អាក ដោយសារការបង្អាក់ផ្លូវពាណិជ្ជកម្មក្នុងតំបន់ឈូងសមុទ្រ ។
ក្រុមមន្រ្តីពាណិជ្ជកម្មនិយាយថា ស្រូវបាស្មាទីប្រហែល ៤០ម៉ឺនតោន បានជាប់នៅតាមកំពង់ផែដែលត្រូវដឹកជញ្ជូន ហើយកិច្ចព្រមព្រៀងនាំចេញ លែងមាន ស្របពេលអត្រាថ្លៃដឹកជញ្ជូនកើនឡើងទ្វេដង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ ។
នាវាដឹកប្រេង និងនាវាដឹកទូកុងតឺន័រ ចៀសវាងផ្លូវទឹកផងដែរ ស្របពេលដែលក្រុមហ៊ុនធានារ៉ាប់រង បានលុបចោលការធានារ៉ាប់រងសម្រាប់នាវារបស់ពួកគេ ខណៈថ្លៃដឹកជញ្ជូនសកលហក់ឡើងខ្ពស់ ។
ប្រទេសឥណ្ឌាបានប្រមូលផលស្រូវបាស្មាទីជាប់កំណត់ត្រាក្នុងឆ្នាំនេះ ហើយការធ្លាក់ចុះភ្លាមៗតម្រូវការនាំចេញ ធ្វើឲ្យតម្លៃរបស់វាធ្លាក់ចុះជិត ៦ភាគរយ ។
ឥណ្ឌាគឺជាប្រទេសនាំចេញអង្ករបាស្មាទីធំបំផុតរបស់ពិភពលោក ក្នុងនោះអ្នកទិញនៅតំបន់មជ្ឈិមបូព៌ា រួមទាំងអារ៉ាប៊ីសាអ៊ូឌីត អ៊ីរ៉ង់ និងអារ៉ាប់រួម ស្មើនឹងជាងពាក់កណ្តាលនៃការដឹកជញ្ជូនរបស់ពួកគេ ៕