អ្នកដំណើររាប់សិបនាក់ដែលបានជាប់ខ្លួននៅអារ៉ាប់រួម ដោយសារការបង្អាក់ជើងហោះហើរទ្រង់ទ្រាយធំ បានស្វែងរកទីជម្រកបណ្តោះពាសន្ននៅតាមផ្ទះកសិដ្ឋានស្ថិតក្នុងទីក្រុង Ajman ជាទីដែលជនបរទេសឥណ្ឌាម្នាក់ បើកផ្ទះរបស់លោកស្វាគមន៍មនុស្សរង់ចាំចាកចេញពីប្រទេសមួយនេះ ។
លោក Dhiraj Jain គឺជាពលរដ្ឋមួយរូបរស់នៅអារ៉ាប់រួម បានប្រែក្លាយផ្ទះកសិដ្ឋានរបស់លោកទៅជាជម្រកផ្តល់ជូន ដោយមានការរៀបចំពូកនៅក្នុងបន្ទប់ និងសង់សំពង់តង់ ដើម្បីបង្កើនសមត្ថភាពផ្ទុកមនុស្ស ។
លោក Jain និយាយថា មានពេលខ្លះ មនុស្សរហូតដល់ជាង ៣០០នាក់ បានស្នាក់នៅក្នុងផ្ទះកសិដ្ឋានរបស់លោក ។
លោកបន្តថា លោកគ្រាន់តែចង់នៅជាមួយពួកគេ លោកចង់ផ្តល់ឲ្យពួកគេមាននូវអារម្មណ៍មួយថា ពួកគេមានបងប្អូន ឬកូនប្រុសរបស់ពួកគេនៅទីនេះ នៅទីក្រុង Dubai ។
លោក Jain និងក្រុមអ្នកស្ម័គ្រចិត្តផ្សេងទៀត បានទៅទទួលយកអ្នកដំណើរជាប់ខ្លួនពីអាកាសយានដ្ឋាន សណ្ឋាគារ និងទីតាំងកន្លែងទៀតនៅទូទាំងក្រុង Dubai, Sharjah និងទីក្រុង Abu Dhabi ហើយនិងផ្តល់ការដឹកជញ្ជូន ការស្នាក់នៅ និងអាហារដល់ពួកគេ ។
លោក Ashok Kumar គឺជាអ្នកដំណើរជាប់ខ្លួនមួយរូបនិយាយថា ដើម្បីជួយបន្ធូរបន្ថយការភ័យខ្លាចនៅក្នុងចំណោមភ្ញៀវ ក្រុមមួយនេះ បានរៀបចំសកម្មភាពប្រចាំថ្ងៃផងដែរ សម្រាប់អ្នកដំណើរជាប់ខ្លួនដែលបានចំណាយពេលជាមួយគ្នា ជួនកាលពួកគេលេងកីឡា ខណៈពួកគេរង់ចាំជើងហោះហើរចាប់ផ្តើមឡើងវិញ ៕