អាជ្ញាធរនៅទីក្រុងឌូបៃ បានប្រកាសនៅថ្ងៃពុធនេះថា យានដ្រូនពីរគ្រឿង បានធ្លាក់ នៅជិតអាកាសយានដ្ឋានអន្តរជាតិ Dubai ដោយបានបណ្តាលឲ្យមនុស្ស ៤នាក់ រងរបួស។
សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយឌូបៃ បានឲ្យដឹងថា ចរាចរណ៍ផ្លូវអាកាស កំពុងដំណើរការធម្មតា។ ហេតុការណ៍នេះ បានបណ្តាលឲ្យជនជាតិហ្គាណាពីរនាក់រងរបួសស្រាល ជនជាតិបង់ក្លាដែសម្នាក់ និងជនជាតិឥណ្ឌាម្នាក់ រងរបួសមធ្យម។
នៅល្ងាចថ្ងៃពុធនេះ ក្រសួងការពារជាតិអារ៉ាប់រួម បាននិយាយថា ខ្លួនបានស្ទាក់ចាប់មីស៊ីលជាច្រើនគ្រាប់ និងដ្រូន ដោយធានាដល់ប្រជាជនថា សំឡេងដែលបានឮ គឺចេញមកពីប្រព័ន្ធការពារដែនអាកាសដែលដំណើរការ៕