ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសដែលគ្រប់គ្រងដោយក្រុមហ៊ុន IAG បានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេបានលុបចលោកជើងហោះហើរទាំងអស់ចេញ-ចូលទីក្រុង Abu Dhabi រហូតដល់ពេលក្រោយក្នុងឆ្នាំនេះ ស្របពេលជម្លោះបន្តនៅតំបន់មជ្ឈិមបូព៌ា ។
ពួកគេនិយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា ដោយសារភាពមិនច្បាស់លាស់កំពុងបន្តនៃស្ថានភាពតំបន់មជ្ឈិមបូព៌ា និងអស្ថិរភាពដែនអាកាស ពួកយើងត្រូវតែកាត់បន្ថយបណ្តោះអាសន្នកាលបរិច្ឆេតហោះហើររបស់ពួកយើងនៅក្នុងតំបន់ ។
ក្រុមហ៊ុនបានលុបចោលផងដែរ ជើងហោះហើរទៅកាន់ទីក្រុង Tel Aviv, Amman, Bahrain, Dubai និងទីក្រុង Doha រហូតដល់ថ្ងៃទី ១២ ខែមីនា រួមទាំងកាលបរិច្ឆេតកាត់បន្ថយទៅកាន់ទីក្រុង Larnaca ។
ក្រុមហ៊ុនអកាសចរណ៍អង់គ្លេស និយាយថា ពួកយើងបន្តតាមដានស្ថានភាព ហើយនិងទាក់ទងជាមួយអតិថិជនរបស់ពួកយើង ដើម្បីផ្តល់ជម្រើសដល់ពួកគេ ។
សូមបញ្ជាក់ថា ការធ្វើដំណើរតាមអាកាសសកល បានរងការអាក់ខានយ៉ាងធ្ងន់ធ្ងរ ក្រោយសង្រ្គាមនៅអ៊ីរ៉ង់បង្ខំឲ្យមានការបិទមជ្ឈមណ្ឌលហោះហើរសំខាន់នៅមជ្ឈិមបូព៌ា រួមទាំងនៅទីក្រុង Dubai, Doha និងទីក្រុង Abu Dhabi ៕