ក្រុមនិរទេសខ្លួន៖ ការវាយប្រហារដោយយានដ្រូន បានសម្លាប់សមាជិកប្រឆាំងអ៊ីរ៉ង់ នៅតំបន់ឃឺដអ៊ីរ៉ាក់

2026/03/12 01:56:41 am        120


ការវាយប្រហារដោយយានដ្រូន នៅក្នុងតំបន់ពាក់កណ្ដាលស្វយ័តឃឺដអ៊ីរ៉ាក់ បានសម្លាប់សមាជិកម្នាក់នៃក្រុមប្រឆាំងប្រដាប់អាវុធឃឺដអ៊ីរ៉ង់ នៅថ្ងៃពុធ (ទី១១ ខែមីនា ឆ្នាំ២០២៦) នេះ។ នេះបើយោងតាមការឲ្យដឹងពីគណបក្សនិរទេសខ្លួនរបស់លោក ដោយមន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រុមនេះ បានដាក់ការទទួលខុសត្រូវទៅលើអ៊ីរ៉ង់។

គណបក្ស Komala គឺជាក្រុមមួយ ក្នុងចំណោមក្រុមឃឺដអ៊ីរ៉ង់ជាច្រើនមានមូលដ្ឋាននៅអ៊ីរ៉ាក់ ដែលបានប្រឆាំងនឹងសាធារណរដ្ឋឥស្លាមជាយូរមកហើយ។ គណបក្សនេះបានឲ្យដឹងថា យ៉ាងហោចណាស់យានដ្រូនចំនួន ៨គ្រឿង បានវាយប្រហារទីតាំងរបស់គណបក្ស ដោយបានសម្លាប់យុទ្ធជនម្នាក់។

មន្ត្រីជាន់ខ្ពស់របស់គណបក្ស Komala លោក Ali Ranjder បានប្រាប់សារព័ត៌មាន AFP ថា ការវាយប្រហារ ២លើក បានវាយប្រហារតំបន់ Zrgwezala នៅជិតទីក្រុង Sulaimaniyah។ លោកបានដាក់ការទទួលខុសត្រូវទៅលើអ៊ីរ៉ង់។ លោកបានបន្ថែមថា យុទ្ធជន ២នាក់ ក៏បានរងរបួសផងដែរ ដោយម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទីក្រុងulaimaniyah។

មន្ត្រីម្នាក់ទៀតដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន AFP ថា៖ «នេះគឺជាការវាយប្រហារដ៏ហិង្សាបំផុតលើមូលដ្ឋានរបស់យើង ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម»។ ហើយលោកបានបន្ថែមថា៖ «យានដ្រូននៅតែហោះហើរ លើតំបន់នេះ»។

កាលពីថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការដ៏ធំមួយ ប្រឆាំងនឹងអ៊ីរ៉ង់ ដែលបង្កឲ្យមានសង្គ្រាមគ្របលើមជ្ឈិមបូព៌ា ចាប់តាំងពីពេលនោះមក។ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមនេះ អ៊ីរ៉ង់បានវាយប្រហារទីតាំងរបស់ពួកសកម្មប្រយុទ្ធឃឺដម្តងហើយម្តងទៀត នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលខ្លួនចោទប្រកាន់ថា បម្រើផលប្រយោជន៍លោកខាងលិច ឬអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        5
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        63
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm