លោក Abolfazl Shekarchi អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បាននិយាយថា ទីក្រុងតេអេរ៉ង់នឹងសងសឹកសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចំពោះការស្លាប់របស់ជនស៊ីវិល ក្នុងការវាយប្រហារលើតំបន់លំនៅឋាន។
ទីភ្នាក់ងារសារព័ត៌មាន Defa Press បានដកស្រង់សម្តីរបស់លោកដែលបាននិយាយថា៖«ខ្ញុំប្រាប់ពួកគេឲ្យរង់ចាំការវាយប្រហារដ៏សាហាវរបស់យើង ជាការឆ្លើយតបទៅនឹងសកម្មភាពព្រៃផ្សៃរបស់ពួកគេ ពីព្រោះយើងនឹងសងសឹកពួកគេ ក្នុងពេលឆាប់ៗនេះ ដោយធ្វើការវាយប្រហារដ៏មហន្តរាយប្រឆាំងនឹងពួកគេ»។

យោងតាមលោក Shekarchi អ៊ីរ៉ង់ជំរុញឲ្យប្រទេសឈូងសមុទ្របង្ហាញទីតាំងនៃជម្រកយោធាអាមេរិក និងអ៊ីស្រាអែល នៅលើទឹកដីរបស់ពួកគេ ដើម្បីឲ្យធ្វើ «ការវាយប្រហារកាន់តែច្បាស់លាស់លើអ្នកដែលកំពុងប្រើប្រាស់មនុស្សនៅក្នុងតំបន់ ជាខែលមនុស្ស»៕
