អ៊ីរ៉ង់ប្រាប់ពិភពលោកឱ្យត្រៀមសម្រាប់ប្រេងក្នុងតម្លៃ២០០ដុល្លារក្នុងមួយបារ៉ែល ខណៈខ្លួនបាញ់កម្ទេចនាវាពាណិជ្ជកម្ម

2026/03/12 03:31:00 pm        127

អ៊ីរ៉ង់និយាយថា ពិភពលោកគួរតែត្រៀមខ្លួនសម្រាប់ប្រេងក្នុងតម្លៃ២០០ដុល្លារក្នុងមួយបារ៉ែល ខណៈកងកម្លាំងរបស់ខ្លួនបានវាយប្រហារនាវាពាណិជ្ជកម្មកាលពីថ្ងៃពុធ១១មីនាសប្ដាហ៍នេះ ហើយទីភ្នាក់ងារថាមពលអន្តរជាតិបានណែនាំឱ្យមានការបញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្រយ៉ាងច្រើន ដើម្បីទប់ស្កាត់វិបត្តិប្រេងដ៏អាក្រក់បំផុតមួយចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០។ 

សង្គ្រាមបង្កឡើងដោយការវាយប្រហារតាមអាកាសរួមគ្នារវាងអាមេរិក-អ៊ីស្រាអែលជិតពីរសប្តាហ៍មកនេះ បានសម្លាប់មនុស្សប្រហែល២.០០០នាក់ភាគច្រើនជាជនជាតិអ៊ីរ៉ង់ និងលីបង់ ខណៈបានរីករាលដាលដល់ប្រទេសលីបង់ និងបានធ្វើឱ្យទីផ្សារថាមពល និងការដឹកជញ្ជូនសកលចលាចល។

ទោះបីជាអ្វីដែលមន្ទីរបញ្ចកោណបានហៅថាជាការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាបំផុតចាប់តាំងពីការចាប់ផ្តើមសង្គ្រាមក៏ដោយ អ៊ីរ៉ង់ក៏បានបាញ់ស្រោចទៅលើអ៊ីស្រាអែល និងគោលដៅនៅទូទាំងមជ្ឈិមបូព៌ាកាលពីថ្ងៃពុធ ដោយបង្ហាញថាខ្លួននៅតែអាចវាយបកវិញ។

កាលពីថ្ងៃពុធ១១មីនា នាវាបីគ្រឿងត្រូវគេរាយការណ៍ថាត្រូវបានវាយប្រហារនៅក្នុងដែនទឹកឈូងសមុទ្រ ខណៈឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថាកងកម្លាំងពួកគេបានបាញ់លើនាវានៅក្នុងឈូងសមុទ្រដែលមិនស្តាប់បញ្ជា។

លោក Donald Trump ដែលមិនទាន់បានប្តេជ្ញាចិត្តចំពោះពេលវេលាកំណត់សម្រាប់ប្រតិបត្តិការយោធា បានលើកឡើងកាលពីថ្ងៃពុធថា លោកមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីបញ្ចប់សង្គ្រាមនៅឡើយទេ។ក្នុងការជួបជុំមួយនៅរដ្ឋ Kentucky លោកនិយាយថា ពួកលោកបានឈ្នះសង្គ្រាមហើយ ប៉ុន្តែអាមេរិកមិនចង់ត្រលប់ទៅសង្គ្រាមរៀងរាល់ពីរឆ្នាំម្តងវិញនោះទេ។លោកថា កងកម្លាំងអាមេរិកបានបាញ់កម្ទេចនាវាចម្បាំងអ៊ីរ៉ង់៥៨គ្រឿង ហើយតម្លៃប្រេងនឹងធ្លាក់ចុះ ហើយបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា អ៊ីរ៉ង់ស្ទើរតែជិតអស់សន្ទុះហើយ។ មន្ត្រីអាមេរិក និងអ៊ីស្រាអែលនិយាយថា គោលបំណងពួកគេគឺបញ្ចប់សមត្ថភាពអ៊ីរ៉ង់ក្នុងការប្រើប្រាស់កម្លាំងហួសពីព្រំដែននិងបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ តម្លៃប្រេង ដែលបានកើនឡើងយ៉ាងខ្លាំងកាលពីដើមសប្តាហ៍ដល់ជិត១២០ដុល្លារក្នុងមួយបារ៉ែល មុនពេលធ្លាក់ចុះមកត្រឹមប្រហែល៩០ដុល្លារបានកើនឡើងជិត ៥%កាលពីថ្ងៃពុធ ស្របពេលពេលមានក្ដីបារម្ភឡើងវិញអំពីការរំខានដល់ការផ្គត់ផ្គង់ ខណៈសន្ទស្សន៍ភាគហ៊ុនសំខាន់ៗរបស់ Wall Street បានធ្លាក់ចុះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm