អ៊ុយក្រែន៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ Kalynovka ក្បែរទីក្រុងគីវបានរៀបរាប់នៅពេលដែលឃ្លាំងស្តុកប្រេងឥន្ធនៈមួយកន្លែងនៅក្នុងតំបន់ ត្រូវបានអគ្គិភ័យឆាបឆេះដោយការបាញ់ផ្លោងរបស់រុស្ស៊ី។

ផ្សែងអាចត្រូវបានគេមើលឃើញចេញពីឃ្លាំងស្តុក បន្ទាប់ពីការផ្ទុះដ៏ខ្លាំង។ ប្រជាពលរដ្ឋបាននិយាយថា វាគឺជាការបាញ់ផ្លោងដោយមីស៊ីល។ ស្ត្រីម្នាក់និយាយថា ដំបូងឡើយនាងបានលឺសំឡេងអ្វីមួយកំពុងហោះ វាលឺខ្លាំង ពេលនោះនាងបានរត់ទៅកាន់ទីជម្រកក្នុងពេលមានការផ្ទុះកើតឡើង។ ទោះបីជាមានការបាញ់ផ្លោងមិនឈប់ឈរក៏ដោយ ប្រជាជននិយាយថា ពួកគេនៅតែមានបំណងស្នាក់នៅទីនេះដដែល។ នាង Maiya និយាយថា យើងមិនដឹងថា យើងគួរធ្វើអ្វីត្រូវរកកន្លែងដែលយើងគួរលាក់ខ្លួន។ យើងមិនចង់ចាកចេញទៅណានោះទេ ព្រោះវាជាទឹកដីប្រទេសរបស់យើង៕
អត្ថបទ៖ ប៊ុនថន