ភ្នំពេញ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបដិសេធចំពោះការចោទប្រកាន់របស់ស្ត្រីឈ្មោះ ឡុង គឹមហ៊ាង មកលើរាជរដ្ឋាភិបាលកម្ពុជា គឺជាការមិនពិត។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិប្រកាសថា ស្ត្រីរូបបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុបរទេស និយាយភាសាខ្មែរ ដោយការបញ្ចេញកំហឹងសងសឹកទាំងងងឹតងងុល និងពោលពាក្យតាមបែបអគតិ មានទស្សនៈចង្អៀតចង្អល់ ស្អប់ខ្ពើម និងប្រមាថជាតិកំណើតរបស់ខ្លួន ដែលជាសម្ដីបំផ្លើសផ្ទុយពីការពិត៕

