កម្ពុជាពិគ្រោះយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី

2026/03/12 06:45:13 pm        285

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងឌីជីថល បើកសិក្ខាសាលាប្រមូលធាតុចូល និង​មតិ​យោបល់​ផ្សេងៗពីភាគីពាក់ព័ន្ធ ដើម្បីកែលម្អសេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពីការ​អភិវឌ្ឍ​ធុរកិច្ច​ថ្មី ​២០២៦-២០៣០ ឱ្យមានភាពប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ក្នុងប្រព័ន្ធ​អេកូឡូ​ស៊ី​ធុរកិច្ច​ថ្មី​កម្ពុជា​។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​អគ្គ​លេខា​ធិការ​នៃ​អគ្គ​លេខា​ធិការដ្ឋានគណៈ កម្មាធិការសេដ្ឋកិច្ច និងឌីជីថល លើកឡើងនៅ​ក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់ប្រមូលធាតុចូល លើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦​-២០៣០ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះថា ជុំវិញការ​រៀបចំ​សេចក្តី​ព្រាង​យុទ្ធ​សាស្រ្ត​ជាតិ​ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីនេះ ដោយសារប្រទេសកម្ពុជាពីឆ្នាំ២០០០ មកដល់​ឆ្នាំ​២០១០​ កម្ពុជាគឺជាប្រទេសមួយដែលមានឯកត្ត កំណើនខ្ពស់ក្នុងរង្វង់ ៨% ដែលជាកំណើន​មួយ​ខ្ពស់​។ ​ចំណែកចាប់ពីឆ្នាំ២០១០ ដល់២០១៨ កម្ពុជាក៏បានរក្សាកំណើនក្នុងរង្វង់ ៧% ផងដែរ។

ឯកឧត្តមបណ្ឌិត បន្ថែមថា ចំណែកបន្ទាប់ពីការផ្ទុះឡើងនៃជំងឺវិបត្តិកូវីដ-១៩, នៅក្នុងឆ្នំា២០២០ កម្ពុជា​បាន​ជួបប្រទះអំពី បញ្ហាកំណើនបានធ្លាក់ចុះ -៣,៦%, ក៏ប៉ុន្តែចាប់ពីឆ្នាំ២០២២ កំណើន​សេដ្ឋកិច្ច​កម្ពុជា​បានហក់ឡើងវិញក្នុងរង្វង់ ៥% ដោយសារ រាជរដ្ឋាភិបាលបាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ និងផែនការសកម្មភាពជាច្រើន ទាញកំណើនឱ្យងើបឡើងវិញ។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី លើកឡើងបន្ថែមថា ចំពោះដំណាក់កាលតទៅមុខ ពិភព​លោក​បាន​និង​កំពុង​ជួប​ប្រទះបញ្ហាជា ច្រើន ជាក់ស្តែងថ្មីៗនេះសង្គ្រាមបានផ្ទុះឡើងនៅតំបន់មជ្ឈិមបូព៌ា ធ្វើឱ្យ​ពិភព​លោក​មានស្ថានភាពមិនច្បាស់លាស់ និងពិបាកប៉ាន់ ស្មាន ហើយកម្ពុជាពិត​ជា​ចៀស​មិន​រួច​អំពី​ឥទ្ធិផលនេះផងដែរ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើ គឺការកសាងភាពធន់ឆ្លើយតបទៅនឹងវិបត្តិ។ ដោ​យ​ឡែក​​សាវតានៃការរៀបចំសេចក្តីព្រាងយុទ្ធសាស្រ្តនេះ, ស្ថានភាពនៃ​ការ​អភិវឌ្ឍ​ធុរកិច្ច​ថ្មី​ក្នុង​ប្រទេស ​ក៏ដូចជាសារៈសំខាន់នៃការ អនុវត្តយុទ្ធសាស្រ្តនេះ គឺដើម្បីរួម​ចំណែក​ឈាន​ទៅ​សម្រេច​បាន​ចក្ខុ​វិស័យ​កម្ពុជាឆ្នាំ២០៥០។

ទាក់ទិនសិក្ខាសាលាពិគ្រោះយោបល់នេះដែរ, ឯកឧត្ដមបណ្ឌិត តាំង ងួនលី នាយក​ប្រតិបត្តិម​ជ្ឈ​មណ្ឌល​បណ្ដុះ​ធុរកិច្ចថ្មី “តេជោ” បានធ្វើបទបង្ហាញអំពីវឌ្ឍនភាព នៃការរៀបចំសេចក្តីព្រាង “យុទ្ធ​សាស្ត្រ​ជាតិ​ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០”។ សិក្ខាសាលានេះក៏មានកិច្ចពិភាក្សា លើ​វិធានការគន្លឹះនៃយុទ្ធសាស្រ្តអាទិភាពទាំង៥ នៃសេចក្តីព្រាងយុទ្ធសាស្រ្តនេះរួមមាន៖ (១)- ការរៀបចំលិខិតបទដ្ឋានគាំទ្រ, (២) ការបង្កើនលទ្ធភាពទទួលហិរញ្ញប្បទាន, (៣)- ការ​បង្កើន​ចំនួន​បុគ្គលមានទេពកោសល្យ, (៤)- ការ ពង្រឹង សមត្ថភាពតួអង្គក្នុងប្រព័ន្ធ អេកូឡូស៊ីធុរកិច្ចថ្មី និង(៥)ការតភ្ជាប់បណ្ដាញនិងការពង្រីកទីផ្សារ៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm