ប្រធានក្រុមហ៊ុនដឹកជញ្ជូនសកល ព្រមានថា ការបង់ខាតក្នុងសង្គ្រាមអ៊ីរ៉ង់ នឹងត្រូវបញ្ជូនទៅឱ្យអ្នកប្រើប្រាស់

2026/03/12 06:58:24 pm        97

អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនធំជាងគេទីពីររបស់ពិភពលោក បានប្រាប់សារព័ត៌មាន BBC ក្នុងបទសម្ភាសន៍មួយថា កំណើនយ៉ាងគំហុកក្នុងថ្លៃដឹកជញ្ជូន ដោយសារតែជម្លោះនៅអ៊ីរ៉ង់ នឹងត្រូវរ៉ាប់រងដោយអ្នកប្រើប្រាស់ ក្នុងសញ្ញាមួយដែលបង្ហាញពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចកាន់តែទូលំទូលាយ។

លោក Vincent Clerc នាយកប្រតិបត្តិក្រុមហ៊ុនដឹកជញ្ជូនលំដាប់ថ្នាក់ពិភពលោក Maersk របស់ដាណឺម៉ាក បាននិយាយថា ក្រុមហ៊ុនដឹកជញ្ជូនខ្នាតយក្សមួយនេះមានយន្តការរួចហើយ ដូច្នេះប្រសិនបើតម្លៃប្រេងឥន្ធនៈឡើងឬចុះ នោះការខាតបង់នឹងត្រូវបញ្ជូនទៅឱ្យអតិថិជនរបស់ក្រុមហ៊ុន។

លោកបន្តថា «ដូច្នេះនៅទីបំផុត ការកើនឡើងនៃថ្លៃចំណាយទាំងនេះនឹងបញ្ជូនទៅឱ្យអតិថិជន ហើយនឹងបន្តធ្លាក់ទៅលើអ្នកប្រើប្រាស់»។ គួរឱ្យដឹងថា ចាប់តាំងពីសង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បានចាប់ផ្តើមមក តម្លៃប្រេងបានកើនឡើងជិតដល់ ១២០ ដុល្លារក្នុងមួយបារ៉ែល ក្រោយមកក៏បានធ្លាក់ចុះនៅចន្លោះលើឬក្រោម ១០០ដុល្លារ ដែលអត្រាប្រេងឆៅនេះគឺខ្ពស់ជាងជិត ២០% បើធៀបនឹងមុនពេលមានអរិភាព។

ក្រុមហ៊ុន Maersk បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញនានា នៅជុំវិញពិភពលោក។ សង្គ្រាមបានធ្វើឱ្យការដឹកជញ្ជូនតាមរយៈផ្លូវសមុទ្រហ័រមូសដ៏សំខាន់ ត្រូវជាប់គាំង។ មុនពេលមានជម្លោះ ចំណែកប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងទូទាំងពិភពលោក បានធ្វើដំណើរតាមផ្លូវទឹនោះ។

ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកធំៗបំផុតផ្សេងទៀតរបស់ពិភពលោក ក៏កំពុងជៀសវាងការឆ្លងកាត់សមុទ្រក្រហម ដោយសារតែការគំរាមកំហែងសន្តិសុខ។ បញ្ហានេះកំពុងបង្កឱ្យមានការរំខានយ៉ាងទូលំទូលាយដល់សេដ្ឋកិច្ចពិភពលោក ដោយក្រុមហ៊ុនដូចជា Maersk បានបញ្ជូននាវារបស់ខ្លួនឱ្យធ្វើដំណើរទៅផ្លូវដែលឆ្ងាយជាង និងចំណាយប្រាក់ច្រើនជាងមុន នៅជុំវិញឆ្នេរសមុទ្រអាត្លង់ទិកនៃឧបទ្វីប Cape របស់អាហ្វ្រិកខាងត្បូង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm