កម្ពុជា-សិង្ហបុរី ជំរុញ​ការលើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​ព្រម​ទាំង​ស្វែង​រក​វិស័យ​ថ្មី​ៗ​បន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការ

2026/03/12 07:00:49 pm        214

ភ្នំពេញ៖ តាមការអញ្ជើញរបស់ ឯកឧត្តម បណ្ឌិត វីវៀន បាឡាគ្រឹស្សណាន់ រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋសិង្ហបុរី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ នៃព្រះរាជាណាចក្រ កម្ពុជាបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅ​សាធារណរដ្ឋ​សិង្ហបុរី ពីថ្ងៃទី១០ដល់១១ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបសម្តែង​ការ​គួរ​សម​ចំពោះ ឯ​កឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី។ ឯកឧត្តម នាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង បានផ្តល់ការ ស្វាគមន៍យ៉ាងកក់ក្តៅ និងបញ្ជាក់ថា ទស្សនកិច្ចនេះជា​ការឆ្លុះ​បញ្ចាំង​ពី​មិត្តភាព​ដ៏​ជិតស្និទ្ធរវាងប្រទេសទាំងពីរ ព្រមទាំងបានរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​បន្ត​ធ្វើ​ឱ្យ​កាន់​តែស៊ី​ជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគីយូរអង្វែង រវាងកម្ពុជា និងសិង្ហបុរី។

ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម បណ្ឌិត វីវៀន បាឡាគ្រឹស្សណាន់ បានពិភាក្សាប្រកបដោយផ្លែផ្កា អំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ចាប់ពីកិច្ចសហប្រតិបត្តិការនយោបាយរហូតដល់កិច្ចសហការសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ព្រមទាំងស្វែងរកវិស័យថ្មីៗបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការ។

-កិច្ចសហប្រតិបត្តិការនយោបាយ

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញារួមក្នុងការជំរុញទំនាក់ទំនងដ៏កក់ក្ដៅដែលមានស្រាប់ ហើយបានសង្គត់ធ្ងន់អំពីសារសំខាន់នៃការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាទៀតទាត់ដែលជាកត្តាដ៏សំខាន់សម្រាប់ជំរុញភាពជាដៃគូរវាងប្រទេសទាំងពីរ ដែលកំពុងមានការរីកចម្រើន។ ទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសសិង្ហបុរី នៅក្នុងខែមិថុនា ឆ្នាំ២០២៤ និងទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង នៅកម្ពុជា នៅក្នុងខែ កក្កដា ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៃមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងសិង្ហបុរី។

-កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ

ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានកត់សម្គាល់ដោយក្តីពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរលើវិស័យការពារជាតិ និងសន្តិសុខ ជាពិសេសក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន។ ភាគីទាំងពីរបានបញ្ជាក់អំពីសារសំខាន់នៃការសម្របសម្រួល រវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរបាន ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមទាំងនេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសិង្ហបុរី ដែលបន្តគាំទ្រការកសាង សមត្ថភាពកងយោធពលខេមរភូមិន្ទ។

-កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច

ភាគីទាំងពីរបានទទួលស្គាល់ថា មានសក្តានុពលជាច្រើនសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាពិសេសនៅក្នុងវិស័យសន្តិសុខស្បៀង និងសន្តិសុខថាមពល។ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរបានគូសបញ្ជាក់អំពីសារសំខាន់នៃការទាញយកផលប្រយោជន៍ពីការបំពេញបន្ថែមសេដ្ឋកិច្ចទៅវិញទៅមករវាង ប្រទេសទាំងពីរ ដើម្បីជំរុញកំណើនប្រកបដោយចីរភាព និងវិបុលភាពរួមហើយរង់ចាំការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខស្បៀងក្នុងពេលឆាប់ៗខាងមុខ ។

-ការកសាងសមត្ថភាព និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន

ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់សាជាថ្មីអំពីតួនាទីដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសិង្ហបុរី ដែលបន្តគាំទ្រ កិច្ចការដ៏មានសារសំខាន់នេះ ក៏ដូចជាការយកចិត្តទុកដាក់ដល់ពលករកម្ពុជាដែលកំពុងធ្វើការនៅតាមផ្ទះក្នុង ប្រទេសសិង្ហបុរី។ ឯកឧត្តមក៏បានអរគុណសិង្ហបុរីចំពោះការដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីនៃប្រភពទីផ្សារ ការងារមិនមែនប្រពៃណី (NTS) សម្រាប់ការទទួលយកពលករបរទេសទៅធ្វើការ។

ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យដ៏ទៃទៀត ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅអំពីបញ្ហាតំបន់ និងពិភពលោក ដែលជាក្តីកង្វល់រួម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបាន ធ្វើបច្ចុប្បន្នភាពអំពីសភាពការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងអំពីស្ថានភាពពលរដ្ឋភៀសសឹក ដែលនៅតែមិនអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ ។ រដ្ឋមន្ត្រីទាំងពីរក៏បានបញ្ជាក់អំពី ការប្តេជ្ញារួម ក្នុងការគាំទ្រផលប្រយោជន៍ស្នូលទៅវិញទៅមក និងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត វីវៀន បាឡា គ្រឹស្សណាន់ ព្រមទាំងក្រុមការងារ ដែលបានរៀបចំទទួលដ៏ល្អឥតខ្ចោះ និងបានផ្តល់បដិសណ្ឋារកិច្ចយ៉ាង កក់ក្តៅជូនគណៈប្រតិភូកម្ពុជា ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនេះ ហើយឯកឧត្តម រង់ចាំឱកាសស្វាគមន៍ ឯកឧត្តមបណ្ឌិត វីវៀន វីវៀន បាឡាគ្រឹស្សណាន់ និងភរិយា អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នាពេលវេលាសមស្រប៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        170
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        148
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm