រាជធានី-ខេត្ត បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ និងទី៤

2022/03/26 08:27:26 pm        755

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ប្រាប់BTV ព័ត៌មាន កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ថា បណ្តារាជធានី-ខេត្តទាំង២៥ ទទួលបានវ៉ាក់សាំងចំនួន០២ប្រភេទ ពីគ.វ.ក-១៩ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនពលរដ្ឋ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្តទៀតថា មកដល់ពេលនេះ គ.វ.ក-19 បានបែង​ចែក​នូវវ៉ាក់សាំងប្រភេទPfizer ក៏ដូចជាវ៉ាក់សាំងប្រភេទ AstraZeneca ដែលយើងទទួល​បានពី​ប្រទេស​ប៉ូឡូញកន្លងមកនេះ ធ្វើការបែងចែកជូនទៅកាន់បណ្តារាជធានី-ខេត្តទាំង២៥ ​រួចរាល់​អស់​ហើយ ដើម្បី​បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសជំរុញទី៣ ​និងទី៤​ ជូនប្រជាពលរដ្ឋ។

ជាចុងក្រោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ​ក៏សូមអំពាវនាវដ៏ទទូចដល់បងប្អូន​ប្រជាពលរ​ដ្ឋ​ទាំងអស់ ​អញ្ជើញមកទទួលនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ដូសជំរុញទី៣ ​និងទី៤​ ឲ្យបានគ្រប់ៗគ្នា ពិព្រោះបើយើងគិតមកដល់ពេលនេះ ​មានបងប្អូនប្រជាពលរដ្ឋមួយចំនួន​ដល់​ពេល​វេ​លា​ដែល​ត្រូវ​ចាក់វ៉ាក់សាំងកូវីដ-១៩ហើយ។

ដូច្នេះសូមអញ្ជើញមកទទួលយកវ៉ាក់សាំង ពិព្រោះវ៉ាក់សាំងរបស់យើង​មិនខ្វះនោះទេ គឺយើងមាន​វ៉ាក់សាំង​ប្រភេទ AstraZeneca និងPfizer ដែល​គណៈកម្មការចំពោះកិច្ច ​ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង​ក្របខណ្ឌទូទាំងប្រទេស ​កំពុងណែនាំឲ្យមានការប្រើប្រាស់នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        14
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        226
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm