គ្រូបង្វឹកយោធាអ៊ុយក្រែន នឹងជួយកងទ័ពអាល្លឺម៉ង់ ឱ្យត្រៀមខ្លួនរួចរាល់ទប់ទល់នឹងរុស្ស៊ី នៅត្រឹមឆ្នាំ២០២៩

2026/03/12 09:52:11 pm        84

ប្រមុខកងទ័ពអាល្លឺម៉ង់ បាននិយាយថា ក្រុមគ្រូបង្វឹកយោធាអ៊ុយក្រែន នឹងជួយដល់យោធាអាល្លឺម៉ង់ ឱ្យសម្រេចបាននូវគោលដៅនៃការត្រៀមខ្លួនការពារប្រឆាំងនឹងការវាយប្រហារណាមួយរបស់រុស្ស៊ី ទៅលើអង្គការណាតូ នៅឆ្នាំ២០២៩ ដែលនេះបង្ហាញពីការផ្លាស់ប្ដូរតួនាទី ដោយសារកាលពីមុន គឺកងទ័ពលោកខាងលិចទេដែលជាអ្នកបង្វឹកកងកម្លាំងអ៊ុយក្រែន។

ទីក្រុងប៊ែរឡាំង និងទីក្រុងគីវ បានព្រមព្រៀងគ្នាកាលពីខែកុម្ភៈថា អ៊ុយក្រែននឹងបញ្ជូនគ្រូបង្វឹកយោធាទៅកាន់សាលាយោធាអាល្លឺម៉ង់ ដើម្បីបង្រៀននូវមេរៀនដែលពួកគេបានរៀនសូត្រពីការប្រយុទ្ធប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៊ី អស់រយៈពេលជាច្រើនឆ្នាំមកនេះ។

លោកឧត្តមសេនីយ៍ឯក Christian Freuding ប្រធានកងទ័ពអាល្លឺម៉ង់ បានប្រាប់សារព័ត៌មានរ៉យទ័រនៅក្នុងបទសម្ភាសន៍មួយថា «អាល្លឺម៉ង់មានការរំពឹងទុកខ្ពស់ ព្រោះថាយោធាអ៊ុយក្រែនបច្ចុប្បន្ន គឺជាយោធាតែមួយគត់នៅលើពិភពលោក ដែលមានបទពិសោធជួរមុខប្រឆាំងនឹងរុស្ស៊ី»។

នៅពេលត្រូវសាកសួរថា តើគ្រូបង្វឹកអ៊ុយក្រែននឹងចូលរួមចំណែកដល់អ្វីខ្លះ លោកបានសំដៅទៅលើការវាយតម្លៃដោយទីភ្នាក់ងារចារកម្មអាល្លឺម៉ង់ និងលោកខាងលិចផ្សេងទៀតដែលថា រុស្ស៊ីអាចត្រៀមខ្លួនរួចរាល់សម្រាប់ការវាយប្រហារទ្រង់ទ្រាយធំលើសម្ព័ន្ធយោធាណាតូ នៅឆ្នាំ២០២៩។

មិនមែនមានតែអាល្លឺម៉ង់ទេ ដែលទាញយកបទពិសោធរបស់ទីក្រុងគីវ ដោយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានសន្យាថានឹងផ្តល់ជំនួយឱ្យសហរដ្ឋអាមេរិក ក្នុងការទប់ទល់ជាមួយយានដ្រូនរបស់អ៊ីរ៉ង់ នៅមជ្ឈិមបូព៌ា៕

អត្ថបទដែលទាក់ទង

EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm