ចក្រភពអង់គ្លេស ព្រមានចាត់វិធានការ ប្រសិនបើបណ្ដាញសង្គមធំៗមិនប្រឹងប្រែងការពារកុមារទេនោះ

2026/03/12 10:01:18 pm        60

ស្ថាប័នគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងឯកជនភាពរបស់ចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ (១២ មីនា) នេះ បានទាមទារឱ្យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗ ដូចជាក្រុមហ៊ុន Meta ក្រុមហ៊ុន TikTok ក្រុមហ៊ុន Snap និងក្រុមហ៊ុន YouTube ជាដើម ត្រូវតែប្រឹងប្រែងបន្ថែមទៀតដើម្បីរារាំងកុមារមិនឱ្យប្រើប្រាស់សេវាកម្មរបស់ពួកគេ ដោយព្រមានថា ក្រុមហ៊ុននានាកំពុងតែបរាជ័យក្នុងការអនុវត្តច្បាប់អាយុអប្បបរមារបស់ខ្លួន ហើយបើនៅតែដូច្នេះ រដ្ឋាភិបាលនឹងចាត់វិធានការ។

អង់គ្លេស បាននិងកំពុងថ្លឹងថ្លែងការរឹតបន្តឹងលើកុមារ ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយរដ្ឋាភិបាលកំពុងពិចារណាហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំ មិនឱ្យប្រើប្រាស់វេទិកាបែបនេះ ដែលចង់ដើរតាមជំហានរបស់អូស្ត្រាលី។ ការិយាល័យទំនាក់ទំនងរបស់អង់គ្លេស (ហៅកាត់ថា Ofcom) និងការិយាល័យស្នងការព័ត៌មាន បាននិយាយថា ពួកគេបារម្ភកាន់តែខ្លាំងឡើងអំពីមុខងារបណ្ដាញសង្គមដែលធ្វើឱ្យកុមារប្រឈមនឹងខ្លឹមសារដែលបង្កគ្រោះថ្នាក់ ឬធ្វើឱ្យញៀន។

លោកស្រី Melanie Dawes ប្រធានការិយាល័យ Ofcom បាននិយាយថា «សេវាកម្មអនឡាញទាំងនេះគឺជាឈ្មោះដែលគ្រប់គ្នាស្គាល់ ប៉ុន្តែពួកគេកំពុងបរាជ័យក្នុងការដាក់សុវត្ថិភាពរបស់កុមារជាសំខាន់ ហើយបណ្ដាញសង្គមទាំងនោះត្រូវតែកែប្រែឱ្យឆាប់ បើមិនដូច្នោះទេ Ofcom នឹងចាត់វិធានការ»។

នៅក្នុងដំណាក់កាលអនុវត្តចុងក្រោយបំផុតនៃច្បាប់សុវត្ថិភាពអនឡាញរបស់ចក្រភពអង់គ្លេស ការិយាល័យ Ofcom បានទុកពេលដល់ថ្ងៃទី៣០ ខែមេសា សម្រាប់បណ្ដាញសង្គមដូចជា Facebook និង Instagram ដែលទាំងពីរនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Meta ក៏ដូចជាកម្មវិធី Roblox កម្មវិធី Snapchat កម្មវិធី TikTok របស់ក្រុមហ៊ុន ByteDance និងកម្មវិធី YouTube របស់ Alphabet ឱ្យបង្ហាញពីមធ្យោបាយនានាដែលពួកគេនឹងរឹតបន្តឹងការត្រួតពិនិត្យអាយុ និងវិធានការដាក់កម្រិតផ្សេងទៀត ដើម្បីការពារអនីតិជននៅក្នុងបណ្ដាញសង្គម៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        136
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        177
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm