ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា ទីក្រុងតេអេរ៉ង់នៅតែប្តេជ្ញាចិត្តចំពោះសន្តិភាពនៅក្នុងតំបន់ ប៉ុន្តែរឿងនេះតម្រូវឲ្យមានសំណង ការធានាយ៉ាងម៉ឺងម៉ាត់នូវការមិនឈ្លានពានពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល និងការទទួលស្គាល់សិទ្ធិស្របច្បាប់របស់សាធារណរដ្ឋឥស្លាមនេះ។

លោក Pezeshkian បានសរសេរនៅលើប្រព័ន្ធ X ថា៖«ដោយនិយាយជាមួយមេដឹកនាំរុស្ស៊ី និងប៉ាគីស្ថាន ខ្ញុំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ចំពោះសន្តិភាពនៅក្នុងតំបន់។ មធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់សង្គ្រាម ដែលបង្កឡើងដោយរបបជ្វីហ្វ និងសហរដ្ឋអាមេរិក គឺការទទួលស្គាល់សិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់ ការបង់ប្រាក់សំណង និងការធានាយ៉ាងច្បាស់លាស់ពីអន្តរជាតិប្រឆាំងនឹងការឈ្លានពាននាពេលអនាគត»។

នៅថ្ងៃទី១០ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងលោក Pezeshkian បានធ្វើការសន្ទនាជាមួយគ្នាតាមទូរស័ព្ទ៕