រ៉ូម៉ានីព្រមឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាស ដើម្បីចាក់ប្រេង សម្រាប់ប្រតិបត្តិការមជ្ឈិមបូព៌ា

2026/03/12 11:53:17 pm        76

ប្រធានាធិបតីរ៉ូម៉ានី បាននិយាយថា កាលពីថ្ងៃពុធ (ទី១១ ខែមីនា ឆ្នាំ២០២៦) រ៉ូម៉ានីបានសម្រេចអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាស នៅក្នុងប្រទេសនៅអឺរ៉ុបខាងកើត ដើម្បីចាក់ប្រេងយន្តហោះដែលពាក់ព័ន្ធនឹងសង្គ្រាមអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។

សភាបានអនុម័តវិធានការនេះ បន្ទាប់ពីវាត្រូវបានពិនិត្យដោយក្រុមប្រឹក្សាការពារជាតិជាន់ខ្ពស់ កាលពីព្រឹកព្រលឹមថ្ងៃនោះ។ លោកប្រធានាធិបតី Nicosor Dan បានហៅវាថា ជា «ការដាក់ពង្រាយឧបករណ៍ និងកងកម្លាំងយោធាអាមេរិកជាបណ្តោះអាសន្ន នៅក្នុងប្រទេសរ៉ូម៉ានី» នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីមានកិច្ចប្រជុំក្រុមប្រឹក្សា។

លោក Dan បានបញ្ជាក់ថា ចំណាត់ការនេះនឹងអនុញ្ញាតឲ្យយន្តហោះចាក់ប្រេង និងការដាក់ពង្រាយឧបករណ៍ត្រួតពិនិត្យ និងទំនាក់ទំនងតាមផ្កាយរណប។ លោក Dan បាននិយាយថា៖ «នេះគឺជាឧបករណ៍ដែលលើកកម្ពស់សន្តិសុខរបស់ប្រទេសរ៉ូម៉ានី។ ខ្ញុំចង់សង្កត់ធ្ងន់ថា ឧបករណ៍នេះគឺការពារ ហើយវាមិនត្រូវបានបំពាក់ដោយអាវុធទេ»។

ប្រភពផ្លូវការមួយ បានប្រាប់សារព័ត៌មាន AFP ថា សហរដ្ឋអាមេរិកនឹងអាចប្រើប្រាស់មូលដ្ឋាន Mihail Kogalniceanu នៅជិតទីក្រុង Constanta និង Campia Turzii ភាគកណ្តាលប្រទេសរ៉ូម៉ានី សម្រាប់រយៈពេល ៩០ថ្ងៃដំបូង។ ដោយមានទីតាំងស្ថិតនៅជិតសមុទ្រខ្មៅ មូលដ្ឋានទ័ព Mihail Kogalniceanu ដែលត្រូវបានគេស្គាល់ផងដែរថា ជា «MK» មានវត្តមានយោធាអាមេរិកធំជាងគេ នៅរ៉ូម៉ានី ដែលជារដ្ឋដ៏សំខាន់មួយ នៅព្រំដែនប៉ែកខាងកើតរបស់អង្គការណាតូ (NATO)៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm