អ្នកបើកតាក់ស៊ី បិទអាកាសយានដ្ឋាន Mexico City ដើម្បីតវ៉ាប្រឆាំងកម្មវិធីហៅរថយន្តឈ្នួលមុនព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦

2026/03/12 11:58:10 pm        71

ការចូលទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Mexico City ត្រូវបានរំខានកាលពីថ្ងៃពុធ ទី១១ ខែមីនា ខណៈអ្នកបើកបរតាក់ស៊ីបានបិទផ្លូវចូលទៅដល់ចំណតស្ថានីយអ្នកដំណើរចំនួនពីរកន្លែងដើម្បីតវ៉ាប្រឆាំងប្រតិបត្តិការនៃកម្មវិធី App ហៅរថយន្តឈ្នួលនៅក្នុងតំបន់សហព័ន្ធនៅជុំវិញអាកាសយានដ្ឋាន មានរយៈពេលបីខែមុនពេលចាប់ផ្តើមព្រឹត្តិការណ៍បាល់ទាត់ពិភពលោក(World Cup) ឆ្នាំ២០២៦ នៅក្នុងទីក្រុងនេះ។

យោងតាមក្រុមអ្នកតវ៉ាបានឲ្យដឹងថា ក្រុមអ្នកបើកបររថយន្តឈ្នួលបានមកប្រមូលផ្តុំគ្នានៅខាងក្រៅអាកាសយានដ្ឋាន ហើយទាមទារឱ្យអាជ្ញាធរអនុវត្តបទប្បញ្ញត្តិ ដែលបានរឹតត្បិតសេវាកម្មផ្អែកលើកម្មវិធី(app) ដូចជា app Uber និង DiDi មិនឱ្យដំណើរការនៅទីធ្លាអាកាសយានដ្ឋាន។ នៅខាងក្នុងអាកាសយានដ្ឋាន អ្នកដំណើរបានបន្តធ្វើដំណើរឆ្លងកាត់ស្ថានីយអ្នកដំណើរ ប៉ុន្តែបានបិទផ្លូវចូល ហើយចរាចរណ៍កកស្ទះបណ្តាលឱ្យមានការពន្យារពេលទៅដល់ចំណតនោះ។

លោក Ignacio Rodriguez ប្រធានចលនាដឹកជញ្ជូនជាតិ បាននិយាយថា ការធ្វើដំណើរជាង ៣.០០០ លើក ត្រូវបានបាត់បង់ជារៀងរាល់ថ្ងៃ ដោយសារតែអ្វីដែលលោកបានចាត់ទុកថាជាសេវាកម្មខុសច្បាប់ ហើយលោកបានអំពាវនាវឱ្យឆ្មាំជាតិ ត្រួតពិនិត្យប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវគោកស្របទៅតាមច្បាប់។

បាតុកម្ម បានធ្វើឡើងបន្ទាប់ពីភាពតានតឹងយូរអង្វែងរវាងក្រុមអ្នករត់តាក់ស៊ីជាប្រពៃណី និងក្រុមហ៊ុនហៅរថយន្តឈ្នួលតាមapp ហើយក្រុមអ្នកតវ៉ាបាននិយាយថា ពួកគេនឹងរក្សាសម្ពាធរហូតដល់អាជ្ញាធរប្តេជ្ញាជាលាយលក្ខណ៍អក្សរក្នុងការអនុវត្តក្របខ័ណ្ឌច្បាប់បច្ចុប្បន្ន។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm