ក្រុមហ៊ុន៖ សមាជិកនាវិក ៣នាក់ ត្រូវបានជឿថា ជាប់នៅលើនាវាថៃដែលរងការវាយប្រហារ នៅឈូងសមុទ្រ

2026/03/13 12:50:53 am        57

ម្ចាស់នាវាបាននិយាយថា សមាជិកនាវិក ៣នាក់ ដែល «ត្រូវបានគេជឿថា ជាប់» នៅលើនាវាដឹកទំនិញថៃ ដែលរងការវាយប្រហារដោយមីស៊ីល ខណៈពេលកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដ៏សំខាន់ មិនទាន់ត្រូវបានជួយសង្គ្រោះនៅឡើយទេ គិតត្រឹមថ្ងៃព្រហស្បតិ៍ (ទី១២ ខែមីនា) នេះស។

ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃពុធថា ពួកគេបានវាយប្រហារនាវា Mayuree Naree ដែលចុះបញ្ជីជាជនជាតិថៃ ក៏ដូចជានាវាដែលមានទង់ជាតិលីបេរីយ៉ា នៅក្នុងច្រកសមុទ្រ ដោយសារតែនាវាទាំងនេះមិនបានអើពើនឹង «ការព្រមាន»។

នាវាថៃត្រូវបានវាយប្រហារកាលពីព្រឹកថ្ងៃពុធ ខណៈពេលកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវទឹកឈូងសមុទ្រ ក្រោយចាកចេញពីកំពង់ផែ Khalifa ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម។ ក្រុមហ៊ុនដឹកជញ្ជូនថៃ Precious Shipping បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធថា មីស៊ីល ២គ្រាប់ បានបំផ្លាញបន្ទប់ម៉ាស៊ីនរបស់នាវា Mayuree Naree និងបង្កឲ្យមានអគ្គិភ័យ។

ក្រុមហ៊ុននេះបានបញ្ជាក់ថា «សមាជិកនាវិក ៣នាក់ត្រូវបានរាយការណ៍ថា បាត់ខ្លួន ហើយត្រូវបានគេជឿថា ជាប់នៅក្នុងបន្ទប់ម៉ាស៊ីន» ដោយបន្ថែមថា អាជ្ញាធរកំពុងធ្វើការ ដើម្បីជួយសង្គ្រោះពួកគេ។ តែនាយកគ្រប់គ្រងក្រុមហ៊ុន លោក Khalid Hashim បានប្រាប់សារប័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍នេះថា «គួរឲ្យសោកស្ដាយ វានៅតែរកមិនឃើញនាវិកទាំងនោះដដែល»។

កងទ័ពជើងទឹកថៃ បានប្រាប់កាលពីថ្ងៃពុធថា កងទ័ពជើងទឹកអូម៉ង់ បានជួយសង្គ្រោះនាវិកចំនួន ២០នាក់ ហើយកិច្ចប្រឹងប្រែងកំពុងដំណើរការ ដើម្បីជួយសង្គ្រោះនាវិក ៣នាក់ទៀត។ ក្រសួងការបរទេសថៃ បានបញ្ជាក់ថា សមាជិកនាវិកទាំង ២៣នាក់នោះ គឺជាជនជាតិថៃ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        198
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        185
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm