ដោយដកស្រង់ប្រភពមួយចំនួន កាសែត Politico Europe បានរាយការណ៍ថា សហរដ្ឋអាមេរិកនឹងផ្តល់អាទិភាពដល់ជម្លោះនៅមជ្ឈិមបូព៌ានាពេលអនាគតដ៏ខ្លីខាងមុខនេះ ដែលនឹងធ្វើឲ្យអ៊ុយក្រែនទទួលបានគ្រាប់រំសេវអាមេរិកតិចជាងមុន។

មន្ត្រីអនាមិកម្នាក់មកពីប្រទេសសមាជិកណាតូ បានប្រាប់កាសែតនេះថា៖«វាច្បាស់ណាស់ថា អ៊ុយក្រែននឹងរងផលប៉ះពាល់ ដោយសារសហរដ្ឋអាមេរិក នឹងផ្តល់អាទិភាពដល់តម្រូវការជាតិ» នៅក្នុងប៉ុន្មានខែខាងមុខ។ មន្ត្រីទី២ ម្នាក់ បានបន្ថែមថា៖«តម្លៃប្រព័ន្ធអាវុធមួយចំនួន កើនឡើងទ្វេដងយ៉ាងច្បាស់»។
នាពេលមុននេះ សារព័ត៌មាន Bloomberg បានរាយការណ៍ថា ការប្រើប្រាស់មីស៊ីលស្ទាក់ចាប់ Patriot របស់សហរដ្ឋអាមេរិកយ៉ាងច្រើន នៅក្នុងជម្លោះមជ្ឈិមបូព៌ា អាចធ្វើឲ្យការការពារដែនអាកាសរបស់អ៊ុយ ក្រែនចុះខ្សោយ។ យោងតាមសារព័ត៌មាននេះ ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន បានប្រើប្រាស់មីស៊ីល Patriot ជាង ១.០០០ គ្រាប់ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក និង អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់៕
