មន្ត្រីក្រសួងការពារជាតិអ៊ីតាលីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មូលដ្ឋានទ័ពមួយរបស់ប្រទេសនេះ នៅក្នុងតំបន់ឃើដឌីស្តង់អ៊ីរ៉ាក់ ត្រូវរងការវាយប្រហារតាមអាកាស កាលពីយប់ថ្ងៃពុធ ទោះបីជាមិនមានរបាយការណ៍អំពីអ្នករងរបួសក៏ដោយ។

ដំបូងឡើយ ក្រសួងការពារជាតិបាននិយាយអំពីការវាយប្រហារដោយមីស៊ីលលើមូលដ្ឋានទ័ពអ៊ីតាលី នក្នុងទីក្រុង Irbil ប៉ុន្តែក្រោយមកប្រភពពីក្រសួង បានអះអាងថា នោះគឺជាការវាយប្រហារដោយយាន ដ្រូន ដែលបានបំផ្លាញរថយន្តយោធាមួយគ្រឿង ដែលប្រហែលជាដោយចៃដន្យ។
ក្រសួងបាននិយាយនៅលើប្រព័ន្ធផ្សាយសង្គម X ភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រថា៖«ពុំមានអ្នកស្លាប់ ឬរបួស ក្នុងចំណោមបុគ្គលិកអ៊ីតាលីទេ។ ពួកគេទាំងអស់ មានសុខភាពល្អទេ»។
ប្រភពពីក្រសួង បានបន្ថែមថា យានដ្រូននោះ ប្រហែលជាមិនត្រូវបានវាយប្រហារទៅលើមូលដ្ឋានទ័ពអ៊ីតាលីដោយចេតនាទេ ប៉ុន្តែបានត្រូវចំមូលដ្ឋាននេះដោយចៃដន្យ បន្ទាប់ពីវាបានធ្លាក់៕
