អ្នកកាសែត AFP បាននិយាយថា សំឡេងផ្ទុះ ត្រូវបានឮពីខាងលើទីក្រុងហ្ស៊េរុយសាឡឹម នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីយោធាអ៊ីស្រាអែលស្ទាក់ចាប់មីស៊ីលបាញ់ចេញពីអ៊ីរ៉ង់។
យោធាបានបង្ហោះនៅលើបណ្តាញ Telegram ថា៖«មួយសន្ទុះមុននេះ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានកំណត់អត្តសញ្ញាណមីស៊ីលបាញ់ចេញពីអ៊ីរ៉ង់ឆ្ពោះទៅកាន់ទឹកដីនៃរដ្ឋអ៊ីស្រាអែល។ ប្រព័ន្ធការពារដែនអាកាស កំពុងដំណើរការ ដើម្បីស្ទាក់ចាប់ការគំរាមកំហែងនេះ»។

ទន្ទឹមនឹងនេះ កងទ័ពអ៊ីរ៉ង់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានយោធាអ៊ីស្រាអែល និងសេវាសន្តិសុខ Shin Bet របស់ប្រទេសនេះ ខណៈដែលសង្គ្រាម បានចូលដល់ថ្ងៃទី ១៣របស់ខ្លួនហើយនោះ។
យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយទូរទស្សន៍រដ្ឋថា៖«មូលដ្ឋានទ័ពអាកាស Palmachim និង Ovda របស់របបជ្វីហ្វ និងទីស្នាក់ការកណ្តាលរបស់ Shin Bet ត្រូវបានវាយប្រហារដោយដ្រូនរបស់កងទ័ពសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់»៕
