ព្រៃវែង៖ នាព្រឹកថ្ងៃទី២៧ ខែមីនានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែងចំនួនជាង ៣០០នាក់។
នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជន ជាពិសេសសូមឲ្យអតីតយុទ្ធជនទាំងអស់បន្តអនុវិធានការសុខាភិបាល និងការចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានស្នើដល់មូលដ្ឋានត្រូវថែទាំ និងយកចិត្តទុកដាក់សុខទុក្ខជូនអតីតយុទ្ធជនឲ្យបានទាន់ពេលវេលា ព្រោះពួកគាត់បានចូលរួមពលី និងលះបង់ ដើម្បីជាតិច្រើនណាស់។






