កាលពីថ្ងៃពុធ (ទី១១ ខែមីនា ឆ្នាំ២០២៦) ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានតែងតាំងភរិយាមេម៉ាយរបស់លោក Charlie Kirk ជាសកម្មជនស្តាំនិយមដែលត្រូវបានធ្វើឃាត ឲ្យកាន់តំណែងជាក្រុមប្រឹក្សាភិបាលបណ្ឌិតសភាកងទ័ពអាកាសរបស់សហរដ្ឋអាមេរិក។
លោក Kirk ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់លោក Trump ត្រូវបានបាញ់បណ្ដាលឲ្យស្លាប់ក្នុងអាយុ ៣១ឆ្នាំ អំឡុងព្រឹត្តិការណ៍មួយ នៅក្នុងបរិវេណមហាវិទ្យាល័យ កាលពីខែកញ្ញាឆ្នាំមុន ជាហេតុការណ៍ដែលបង្កឲ្យមានការសោកសៅយ៉ាងខ្លាំង ក្នុងចំណោមក្រុមអភិរក្សនិយម។

អ្នកនាំពាក្យសេតវិមាន លោកស្រី Olivia Wales បានប្រាប់សារព័ត៌មាន USA Today ថា៖ «លោកប្រធានាធិបតី Trump បានធ្វើការជ្រើសរើសដ៏ល្អឥតខ្ចោះ ក្នុងការតែងតាំងលោកស្រី Erika Kirk ឲ្យកាន់តំណែងជាក្រុមប្រឹក្សាភិបាលស្ថាប័នបណ្ឌិតសភាកងទ័ពអាកាសសហរដ្ឋអាមេរិក»។
ក្រុមប្រឹក្សានេះ ផ្តល់ដំបូន្មាន និងអនុសាសន៍ ស្តីពីដំណើរការបណ្ឌិតសភាកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកដល់ប្រធានាធិបតី និងរដ្ឋមន្ត្រីក្រសួងសង្គ្រាម (ក្រសួងការពារជាតិ)។
ក្រុមប្រឹក្សាភិបាលស្ថាប័នបណ្ឌិតសភាកងទ័ពអាកាសរបស់សហរដ្ឋអាមេរិក ដែលលោក Kirk ជាបេក្ខជនរបស់ប្រធានាធិបតី បានផ្ដល់គោរពដល់រូបលោក នៅក្នុងកិច្ចប្រជុំចុងក្រោយរបស់ខ្លួន ក្នុងខែធ្នូឆ្នាំមុន។ ក្រុមប្រឹក្សានេះបានលើកឡើងថា៖ «ក្រុមប្រឹក្សាចងចាំជានិច្ចនូវការប្តេជ្ញាចិត្តរបស់លោក Charlie (Kirk) ក្នុងការជួយលើកកម្ពស់បណ្ឌិតសភាកងទ័ពអាកាស និងជំរុញទឹកចិត្តសមាជិកជំនាន់ក្រោយ»៕
