ពលរដ្ឋលីបង់ជម្លៀសខ្លួនរៀបរាប់ពីភាពអត់ឃ្លាន និងទុក្ខលំបាកនៅក្នុងជម្រកបណ្តោះអាសន្ន

2026/03/13 01:37:03 am        60

លោកយាយ Mariam Hassan Rida វ័យ ៧៣ឆ្នាំ បានរត់ភៀសខ្លួនចេញពីទីក្រុងកំណើត Hannawiyah ស្ថិតនៅតំបន់ភាគខាងត្បូងលីបង់កាលពីសប្តាហ៍មុន ។ លោកយាយបាននិយាយរៀបរាប់ពីស្ថានភាពដែលគាត់បានចាកចេញពីផ្ទះនៅពេលយប់ ជាមួយនឹងអ្នកជិតខាងរបស់គាត់ ។

លោកយាយ Rida និយាយថា គាត់បានចំណាយពេលមួយយប់ ក្នុងសណ្ឋាគារ ប៉ុន្តែគាត់គ្មានប្រាក់បន្តស្នាក់នៅទីនោះបានទៀតទេ ដូច្នេះហើយគាត់សុខចិត្តសម្រាកតាមផ្លូវជាច្រើនថ្ងៃ មុនពេលគាត់ទៅដល់ជម្រក ។

លោកយាយ Rida មកតែម្នាក់ឯងទេ ដោយសារគាត់គ្មានប្តី និងកូន ។ ផ្ទះរបស់គាត់ បានរងការខូចខាតរួចទៅហើយ អំឡុងសង្រ្គាមឆ្នាំ ២០២៤ រវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ។ លោកយាយនិយាយថា គាត់បានជួសជុលផ្ទះរបស់គាត់តាមលទ្ធភាពដែលអាចធ្វើទៅបាន ប៉ុន្តែក្រោយពីជម្លៀសខ្លួនម្តងទៀត គាត់មិនដឹងថា ផ្ទះរបស់ក្លាយទៅជាយ៉ាងណានោះទេ ។

បច្ចុប្បន្នលោកយាយសម្រាកនៅលើពូកក្រាលលើឥដ្ឋក្នុងសាលារៀនដែលធ្វើជាជម្រក ដោយគ្មានខ្នើយ ឬសាច់ញាតិនៅក្បែរគាត់នោះទេ ។

លោកយាយ Rida និយាយទាំងទឹកភ្នែកថា គាត់ចង់ត្រឡប់ទៅកាន់ទីក្រុងកំណើតរបស់គាត់វិញ ។ ខ្ញុំនៅតាមផ្លូវបែបនេះ វាមិនល្អនោះទេ ។

លោកយាយបន្តថា គាត់ខ្លាចក្រែងមានការវាយប្រហារនៅទីនេះ ហើយនិងការវាយប្រហារនៅទីនោះ ។ គាត់មិនដឹងថា កន្លែងណាគួរទៅនោះទេ សូមអ្នកប្រាប់គាត់ផង ទុក្ខលំបាក និងភាពអត់ឃ្លានកើតមាននៅទីនេះ ។

អ៊ីស្រាអែលបានបើកការវាយប្រហារលើក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ក្រោយក្រុមមួយនេះ បើកការវាយប្រហារកាលពីថ្ងៃទី ២ ខែមីនា ជាការសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់នៅពេលចាប់ផ្តើមសង្រ្គាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។

យោងតាមការអះអាងរបស់អាជ្ញាធរលីបង់ បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៦០០នាក់ នៅលីបង់ និងមនុស្ស ៧០ម៉ឺននាក់ផ្សេងទៀត ជម្លៀសខ្លួន ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm