ប្រភព៖ អ៊ីរ៉ង់នឹងអនុញ្ញាតឲ្យនាវាដឹកប្រេងមានទង់ជាតិឥណ្ឌា ឆ្លងកាត់ច្រកសមុទ្រ Hormuz

2026/03/13 01:50:18 am        92

នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែមីនា ឆ្នាំ២០២៦) នេះ ប្រភពមួយពីរដ្ឋាភិបាលឥណ្ឌា បាននិយាយថា អ៊ីរ៉ង់នឹងអនុញ្ញាតឲ្យនាវាដឹកប្រេងមានទង់ជាតិឥណ្ឌា ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវសម្រាប់ការដឹកជញ្ជូន ៤០ភាគរយនៃការនាំចូលប្រេងឆៅរបស់ប្រទេសអាស៊ីខាងត្បូង ប៉ុន្តែប្រភពខាងក្រៅមួយពីអ៊ីរ៉ង់ បានបដិសេធថា កិច្ចព្រមព្រៀងបែបនេះ មិនត្រូវបានធ្វើឡើងឡើយ។

ក្រសួងការបរទេសឥណ្ឌា និងស្ថានទូតអ៊ីរ៉ង់ ប្រចាំទីក្រុងញូវដេលី មិនបានឆ្លើយតបភ្លាមៗនោះទេ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ហើយប្រភពឥណ្ឌាដែលត្រូវបានផ្ដល់ព័ត៌មានអំពីបញ្ហានេះ បានបដិសេធមិនបង្ហាញអត្តសញ្ញាណ ដោយលើកឡើងពីការមិនមានការអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ខណៈដែលប្រភពពីអ៊ីរ៉ង់ បានបញ្ជាក់ថា បញ្ហានេះជាករណីរសើប។

ប្រភពពីឥណ្ឌា បានឲ្យដឹងទៀតថា នាវាដឹកប្រេងមានទង់ជាតិបរទេស ២គ្រឿង ដែលគេជឿថា មានគោលដៅទៅកាន់ប្រទេសឥណ្ឌា ទើបតែបានឆ្លងកាត់ច្រកសមុទ្រនេះ ហើយអ៊ីរ៉ង់ បានផ្តល់ការធានាដល់ការឆ្លងកាត់ដោយសុវត្ថិភាព សម្រាប់នាវាមានទង់ជាតិឥណ្ឌា បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង២ បានជជែកតាមទូរស័ព្ទ កាលពីយប់ថ្ងៃទី១០ ខែមីនា។

យ៉ាងណាក្ដី ប្រភពដដែលបានឲ្យដឹងបន្ថែមថា ស្ថានភាពនៅតែមិនប្រាកដប្រជាឡើយ ដោយមិនមានព័ត៌មានច្បាស់លាស់ អំពីរបៀបដែលការណែនាំត្រូវបានបញ្ជូនបន្តទៅទូទាំងកម្រិតនៃរដ្ឋបាលអ៊ីរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីមានការចរចា រវាងលោក S. Jaishankar របស់ឥណ្ឌា និងសមភាគីរបស់លោក គឺលោក Seyed Abbas Araghchi ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា សហរដ្ឋអាមេរិកគួរតែទទួលខុសត្រូវ ចំពោះ «ស្ថានភាពអសន្តិសុខ និងបញ្ហាដែលកើតឡើង សម្រាប់ការដឹកជញ្ជូនទំនិញនៅក្នុងឈូងសមុទ្រពែរ្ស»។ ភាគីទាំង២ មិនបានលើកឡើងពីកិច្ចព្រមព្រៀងណាមួយ ស្ដីពីការអនុញ្ញាតឲ្យមានការឆ្លងកាត់ដោយសុវត្ថិភាព សម្រាប់នាវាឥណ្ឌាឡើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm