ភ្ញៀវទេសចរចិនបាត់ខ្លួន ២នាក់ក្នុងទឹកជំនន់នៅប្រទេសអូស្រ្តាលី ត្រូវបានប្រទះឃើញស្លាប់

2026/03/13 01:52:12 am        83

សារព័ត៌មានក្នុងស្រុក រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា នគរបាលអូស្រ្តាលី បានរកឃើញសាកសពមនុស្ស ២នាក់ អំឡុងប្រតិបត្តិការស្វែងរកភ្ញៀវទេសចរចិន ២នាក់ ដែលបានបាត់ខ្លួន នៅក្នុងទឹកជំនន់ដែលបានវាយប្រហារតំបន់ភាគកើតអូស្រ្តាលី ។

ទូរទស្សន៍រដ្ឋអូស្រ្តាលី ABC រាយការណ៍ដោយលើកប្រភពពីនគរបាលថា សាកសពមនុស្សដែលគេជឿថាជាភ្ញៀវទេសចរចិនបាត់ខ្លួន ត្រូវបានរកឃើញនៅក្នុងរថយន្ត ១គ្រឿង ។

នគរបាលអូស្រ្តាលី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ភ្ញៀវទេសចរបាត់ខ្លួន គឺជាបុរស វ័យ ២៦ឆ្នាំម្នាក់ និងស្រ្តីវ័យ ២៣ឆ្នាំម្នាក់ ដែលបានធ្វើដំណើរទៅកាន់ទីក្រុង North Burnett ស្ថិតក្នុងរដ្ឋ Queensland ដែលមានចម្ងាយប្រហែល ៣៨០គ.មភាគពាយព្យទីក្រុង Brisbane ។

ការព្រមានពីទឹកជំនន់ធំ នៅតែបន្តកើតមាននៅតាមតំបន់មួយចំនួនក្នុងរដ្ឋ Queensland ហើយនិងតំបន់ Northern Territory ក្រោយភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យទឹកហូរប្រៀបច្រាំងទន្លេ ធ្វើឲ្យកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងជនបទ និងបង្ខំឲ្យអ្នកស្រុករាប់រយនាក់ជម្លៀសខ្លួន ៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        28
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        45
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm