រដ្ឋមន្ត្រីអាស៊ាន នឹងបើកកិច្ចប្រជុំ ដើម្បីរកវិធីដោះស្រាយវិបត្តិមជ្ឈិមបូព៌ា

2026/03/13 02:10:57 am        55


ជម្លោះដែលកំពុងរីករាលដាលនៅតំបន់មជ្ឈិមបូព៌ា ត្រូវបានគេរំពឹងថា នឹងគ្របដណ្ដប់លើការពិភាក្សា នៅក្នុងកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) នៅថ្ងៃសុក្រ (ទី១៣ ខែមីនា ឆ្នាំ២០២៦) ដោយរដ្ឋមន្ត្រីការបរទេស ក៏នឹងបើកកិច្ចប្រជុំអនឡាញ នៅថ្ងៃដដែលនោះ ដើម្បីដោះស្រាយវិបត្តិកាន់តែធ្ងន់ធ្ងរឡើងដែលបានធ្វើឲ្យទីផ្សារពិភពលោកប្រែប្រួល។

ប្រទេសហ្វីលីពីន ដែលជាប្រធានអាស៊ានឆ្នាំនេះ កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ខណៈដែលរដ្ឋមន្ត្រីទាំងអស់ កំពុងថ្លឹងថ្លែងពីផលប៉ះពាល់ និងការឆ្លើយតបទៅនឹងការហក់ឡើងតម្លៃប្រេង ក៏ដូចជាការរំខានដល់ការដឹកជញ្ជូន ភស្តុភារ និងលំហូរពាណិជ្ជកម្ម នៅទូទាំងសេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញរបស់តំបន់។

អនុរដ្ឋមន្ត្រីពាណិជ្ជកម្មហ្វីលីពីន លោក Allan Gepty បានប្រាប់អ្នកសារព័ត៌មានថា «ក្ដីបារម្ភគឺជារឿងជាក់ស្ដែង» ដោយលោកបន្ថែមថា តំបន់មិនអាចព្រងើយកន្តើយនឹងផលប៉ះពាល់នៃវិបត្តិនេះ លើអតិផរណា និងការងារបានឡើយ។

គួរបញ្ជាក់ថា ការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ដែលបានចាប់ផ្តើមជិត ២សប្តាហ៍មុន បានសម្លាប់មនុស្សប្រហែល ២.០០០នាក់ រហូតមកដល់ពេលនេះ ហើយបានធ្វើឲ្យទីផ្សារថាមពល និងការដឹកជញ្ជូនសកលស្ថិតក្នុងភាពវឹកវរ។ ជម្លោះនេះបានបិទច្រកសមុទ្រ Hormuz ជាផ្លូវទឹកដ៏តូចចង្អៀតដែលដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ១ភាគ៥ របស់ពិភពលោក ទៅកាន់តំបន់អាស៊ី ដោយធ្វើឲ្យតម្លៃប្រេងឆៅឡើងដល់ជាង ១០០ដុល្លារ ក្នុងមួយបារ៉ែល។

វិបត្តិនេះបានបង្ខំឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានកោះប្រជុំពិសេសមួយ តាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីវាយតម្លៃពីផលប៉ះពាល់ ចំពោះតំបន់អាស៊ីអាគ្នេយ៍ ជាកន្លែងដែលសេដ្ឋកិច្ចជាច្រើនពឹងផ្អែកយ៉ាងខ្លាំងទៅលើការដឹកជញ្ជូនប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) ពីឈូងសមុទ្រនេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm