រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ កងទ័ពត្រូវបានបញ្ជាឲ្យត្រៀម សម្រាប់ការពង្រីកប្រតិបត្តិការ នៅលីបង់

2026/03/13 02:11:27 am        49


រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែមីនា ឆ្នាំ២០២៦) នេះថា លោកបានបញ្ជាឲ្យយោធាត្រៀម សម្រាប់ការពង្រីកប្រតិបត្តិការ នៅក្នុងប្រទេសលីបង់ ជាកន្លែងដែលកងកម្លាំងអ៊ីស្រាអែល កំពុងប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធហេបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។

លោក Katz ត្រូវបានដកស្រង់សម្តី ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នាយករដ្ឋមន្ត្រី និងខ្ញុំ បានណែនាំ IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល) ឲ្យត្រៀម សម្រាប់ការពង្រីកប្រតិបត្តិការរបស់ IDF នៅក្នុងប្រទេសលីបង់ និងសម្រាប់ការស្តារភាពស្ងប់ស្ងាត់ និងសន្តិសុខឡើងវិញដល់សហគមន៍ភាគខាងជើង»។

យោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងរបស់លោក បានឲ្យដឹងថា នៅក្នុងការវាយតម្លៃពីស្ថានភាព លោក Katz បានបញ្ជាក់ថា៖ «ខ្ញុំបានព្រមានប្រធានាធិបតីលីបង់ថា ប្រសិនបើរដ្ឋាភិបាលលីបង់ មិនដឹងពីរបៀបគ្រប់គ្រងទឹកដី និងរារាំងក្រុមហេសបូឡាកុំឲ្យគំរាមកំហែងសហគមន៍ភាគខាងជើង និងបាញ់ទៅអ៊ីស្រាអែលទេនោះ យើងនឹងដណ្ដើមកាន់កាប់ទឹកដីនោះ ហើយធ្វើកិច្ចការនោះដោយខ្លួនឯង»។

យោធាអ៊ីស្រាអែលបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហេសបូឡាបានបាញ់រ៉ូកែតប្រហែល ២០០គ្រាប់ទៅអ៊ីស្រាអែល កាលពីយប់មុន ជាអ្វីដែលខ្លួនបានពិពណ៌នាថា ជា «ការបាញ់ស្រោចដ៏ធំបំផុត» របស់ក្រុមប្រដាប់អាវុធនៅលីបង់មួយនេះ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមឡើង៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        49
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        39
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm