ការចូលរួមថ្មីរបស់ចិនជាមួយកូរ៉េខាងជើង ធ្វើឲ្យកើតមានក្តីសង្ឃឹមសម្រាប់កំណើនវិស័យទេសចរណ៍នាពេលអនាគត នៅទីក្រុងព្រំដែនភាគឦសាន Dandong ជាទីដែលភ្ញៀវទេសចរចូលចិត្តមកកម្សាន្តលេងតាមដងទន្លេ Yalu និងនៅលើស្ពាន Broken Bridge ដើម្បីមើលប្រទេសមួយស្ថិតក្នុងចំណោមប្រទេសឯកាបំផុតរបស់ពិភពលោក ។
សម្រាប់ភ្ញៀវទេសចរភាគច្រើន ចំណាប់អារម្មណ៍មិនមែនត្រឹមតែជាទេសភាពនៅតាមដងទន្លេប៉ុណ្ណោះទេ ប៉ុន្តែគំនិតដែលពួកគេកំពុងឈរនៅជួរមុខនៃទំនាក់ទំនងដែលអាចចូលដល់ដំណាក់កាលថ្មី ។
លទ្ធភាពនៃកំណើនវិស័យទេសចរណ៍នេះ បានកើនឡើង ចាប់តាំងពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង សម្រាប់ព្យុហយាត្រាយោធា គឺជាសំណើរទស្សនកិច្ចមួយត្រូវបានគេមើលឃើញថា ជាសញ្ញានៃទំនាក់ទំនងល្អប្រសើរជាងមុន ។ រយៈពេល ៥សប្តាហ៍ក្រោយមក នាយករដ្ឋមន្រ្តីចិនលោក Li Qiang បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ហើយភាគីទាំង ២ បានព្យាករពីសារកិច្ចសហប្រតិបត្តិការថ្មី ។
នៅទីក្រុង Dandong ក្រុមភ្ញៀវទេសចរនិយាយថា ភាពល្អប្រសើរណាមួយនៃទំនាក់ទំនងនៃប្រទេសទាំង ២ អាចនឹងនាំអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចក្នុងស្រុក ។
អ្នកស្រី Wu Fen គឺជាភ្ញៀវទេសចរមួយរូបមកពីទីក្រុង Jinan ស្ថិតក្នុងខេត្តភាគខាងកើត Shandong របស់ចិន និយាយថា ទំនាក់ទំនងល្អប្រសើរជាងមុន បានជួយដល់ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងស្រុក ។
អ្នកស្រីបន្តថា បើសិនជាកូរ៉េខាងជើងបើកកាន់តែទូលំទូលាយជាងមុន ដល់ភ្ញៀវទេសចរចិន ការធ្វើដំណើរឆ្លងកាត់ព្រំដែនរយៈពេល ១ថ្ងៃ អាចនឹងកើនឡើងយ៉ាងឆាប់រហ័ស ៕