នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមុខងារសាធារណៈ។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ បានផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការ រវាងក្រសួងមុខងារសាធារណៈ និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នៅក្នុងក្របខ័ណ្ឌមុខងារសាធារណៈ និង ការបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្សនៅកម្ពុជា។




