UN៖ មនុស្សជាង៣លាននាក់រត់ចោលផ្ទះសម្បែង និងជាង១ពាន់នាក់ស្លាប់ នៅទូទាំងអ៊ីរ៉ង់ ស្របពេលអាមេរិក-អ៊ីស្រាអែលបន្តសង្គ្រាម

2026/03/13 04:20:58 pm        188

អង្គការសហប្រជាជាតិនិយាយថា មនុស្សជាង៣លាននាក់ត្រូវបានរត់ចេញពីផ្ទះសម្បែងគេចពីការទម្លាក់គ្រាប់បែកក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមប្រឆាំងប្រទេសនេះកាលពីចុងខែមុន ខណៈការព្រួយបារម្ភកើនឡើងលើវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ១២មីនាសប្ដាហ៍នេះ ថា មនុស្សរហូតដល់ ៣,២ លាននាក់ ដែលតំណាងឱ្យគ្រួសារអ៊ីរ៉ង់ចន្លោះពី ៦០០.០០០ ទៅ១លានគ្រួសារ ត្រូវបានផ្លាស់ទីលំនៅដោយបង្ខំចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ២០២៦នេះ។

មន្ត្រី UNHCR លោកAyaki Ito បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេភាគច្រើនត្រូវបានគេរាយការណ៍ថាកំពុងរត់ចេញពីទីក្រុងតេអេរ៉ង់ និងតំបន់ទីក្រុងសំខាន់ៗផ្សេងទៀត ឆ្ពោះទៅភាគខាងជើងប្រទេស និងតំបន់ជនបទ ដើម្បីស្វែងរកសុវត្ថិភាព។ 

តួលេខនេះទំនងជានឹងបន្តកើនឡើង ខណៈការប្រយុទ្ធគ្នានៅតែបន្ត ដែលជាសញ្ញានៃការកើនឡើងគួរឱ្យព្រួយបារម្ភនៃតម្រូវការមនុស្សធម៌។ 

នៅថ្ងៃទី២៨កុម្ភៈ ក្នុងអំឡុងពេលបើកការវាយប្រហារលើអ៊ីរ៉ង់ មីស៊ីលមួយគ្រាប់បានវាយប្រហារសាលារៀនសិស្សស្រីមួយកន្លែងនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មនុស្សជាង ១៧០ នាក់ ដែលភាគច្រើនជាសិស្ស។

យោងតាមតួលេខចុងក្រោយបំផុតពីមន្ត្រីអ៊ីរ៉ង់ មនុស្សជាង ១.៣០០ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររួមគ្នារបស់អាមេរិក និងអ៊ីស្រាអែលនៅទូទាំងប្រទេសរហូតមកដល់បច្ចុប្បន្ន។ 

យោធាអាមេរិក និងអ៊ីស្រាអែលបានបន្តទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ទោះបីជាមានការថ្កោលទោសពីអន្តរជាតិ និងការអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងកាន់តែច្រើនក៏ដោយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        151
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm