អាមេរិក និងសម្ព័ន្ធមិត្ត ប៉ះទង្គិចពាក្យសម្តីជាមួយរុស្ស៊ី និងចិន នៅកិច្ចប្រជុំ UN រឿងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់

2026/03/13 04:43:46 pm        219

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច បានប៉ះទង្គិចពាក្យសម្ដីយ៉ាងតានតឹងជាមួយរុស្ស៊ី និងចិន កាលពីថ្ងៃព្រហស្បតិ៍ (១២ មីនា) ពាក់ព័ន្ធនឹងបំណងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខណៈទីក្រុងវ៉ាស៊ីនតោន បានព្យាយាមស្វែងរកហេតុផលបន្ថែមទៀតប្រាប់ទៅកាន់អង្គការសហប្រជាជាតិ ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃសង្រ្គាមដែលខ្លួនបានចាប់ផ្តើមលើអ៊ីរ៉ង់ កាលពីពីរសប្តាហ៍មុន។

នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសមាជិក ១៥ប្រទេស ដោយក្នុងនោះមានសហរដ្ឋអាមេរិកគឺជាប្រធានក្នុងខែមីនានេះ រុស្ស៊ីនិងចិន បានព្យាយាមប៉ុន្តែមិនបានសម្រេច ក្នុងការរារាំងកិច្ចពិភាក្សាអំពីគណៈកម្មាធិការមួយ ដែលបង្កើតឡើងដើម្បីត្រួតពិនិត្យ និងអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់។ សំណើរបស់ចិននិងរុស្ស៊ីនោះ ត្រូវបានច្រានចោលដោយលទ្ធផលបោះឆ្នោត ១១ទល់នឹង ២សំឡេង ខណៈ ២សំឡេងទៀតអនុប្បវាទ។

ថ្លែងទៅកាន់ក្រុមប្រឹក្សា ប្រេសិតអាមេរិកប្រចាំ UN លោក Mike Waltz បានចោទទីក្រុងមូស្គូ និងទីក្រុងប៉េកាំងថា ព្យាយាមការពារទីក្រុងតេអេរ៉ង់ ដោយរារាំងការងាររបស់ «គណៈកម្មាធិការដែលបង្កើតក្រោមសេចក្ដីសម្រេចលេខ ១៧៣៧»។ ចក្រភពអង់គ្លេស និងបារាំង បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ការដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់ គឺជារឿងដ៏ត្រឹមត្រូវ ដោយសារបរាជ័យរបស់ទីក្រុងតេអេរ៉ង់ ក្នុងការដោះស្រាយកង្វល់អំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

អគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN បានចោទបកទៅអាមេរិក និងសម្ព័ន្ធមិត្តវិញថា បានបង្ក «ភាពភ័យស្លន់ស្លោជុំវិញផែនការដែលត្រឹមតែជាការសន្មតថា អ៊ីរ៉ង់ចង់បានអាវុធនុយក្លេអ៊ែរ» ហើយមិនដែលត្រូវបានបញ្ជាក់ដោយរបាយការណ៍របស់ទីភ្នាក់ងារ IAEA នោះទេ។ តំណាងរបស់ចិន លោក Fu Cong បានហៅទីក្រុងវ៉ាស៊ីនតោនថាជា «អ្នកញុះញង់» នៃវិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយនិយាយថា អាមេរិកបាន «ប្រើកម្លាំងបាយយ៉ាងគំហុកប្រឆាំងនឹងអ៊ីរ៉ង់ទាំងដែលការចរចាកំពុងបន្តនៅឡើយ ដែលធ្វើឱ្យកិច្ចប្រឹងប្រែងផ្នែកការទូតក្លាយជាអសារបង់»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm