រាជរដ្ឋាភិបាលសម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត នៅតំបន់ផ្លូវជាតិលេខ៥១ ខេត្តកំពង់ស្ពឺ លើផ្ទៃដីជាងប្រាំរយហិកតា

2026/03/13 04:58:37 pm        341

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញអនុក្រឹត្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត នៅលើផ្លូវជាតិលេខ៥១ នៅលើផ្ទៃដីជាង ៥០០ហិកតា ស្ថិតក្នុងភូមិសាស្ត្រនៃស្រុកសំរោងទង និងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ដោយតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ គឺមានឈ្មោះថា «តំបន់សេដ្ឋកិច្ចពិសេសកាណាឌីយ៉ាផ្លូវជាតិលេខ៥១»។

 យោងតាមអនុក្រឹត្យ ដែលបានចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា «តំបន់សេដ្ឋកិច្ចពិសេស កាណាឌីយ៉ា ផ្លូវជាតិលេខ៥១ គឺមានទីតាំងស្ថិតនៅភូមិចំនួន១២ ក្នុងស្រុកចំនួនពីរនៃខេត្តកំពង់ស្ពឺ ហើយតំបន់សេដ្ឋកិច្ចថ្មីនេះគឺមានផ្ទៃដីចំនួន៥១៨ហិកតា៤០អា និង១៧សង់ទីអាដូចមានប្លង់បង្ហាញទីតាំង ក្បាលដី និងតារាងនិយាមកាចំណុចព្រំដីភ្ជាប់ជាឧបសម្ព័ន្ធ ដែលមានការឯកភាពពីក្រសួងមានសមត្ថកិច្ច ជាចំណែកភ្ជាប់នូវអនុក្រឹត្យនេះ។

 បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានបញ្ជាក់ផងដែរថា ផ្ទៃដីទាំងអស់ដែលស្ថិតក្នុងបរិវេណ តំបន់សេដ្ឋកិច្ចពិសេសកាណាឌីយ៉ាផ្លូវជាតិលេខ៥១នេះ គឺជាកម្មសិទ្ធិឯកជនស្របតាមច្បាប់របស់ក្រុម ហ៊ុន សម្រាប់ការអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស ហើយការរៀបចំ និងការប្រព្រឹត្តទៅនៃតំបន់សេដ្ឋកិច្ច ពិសេសថ្មីខាងលើនេះ នឹងស្ថិតក្រោមវិសាលភាពនៃច្បាប់ និងបទបញ្ញត្តិនានានៃព្រះរាជាណាចក្រកម្ពុជា។

បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថាCDC បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន៣០ ដោយតំបន់សេដ្ឋកិច្ចពិសេសទាំង៣០នោះ មានទីតាំងនៅ ១២រាជធានី-ខេត្ត ដោយ៩ ស្ថិតក្នុងខេត្តស្វាយរៀង, ៥ ក្នុងខេត្តព្រះសីហនុ, ៣ ក្នុងខេត្តបន្ទាយមានជ័យ កោះកុង និងកណ្តាល, និងចំនួន១ នៅក្នុងរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ក្រចេះ កំពត កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តកំពង់ចាមជាដើម៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        123
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm